logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ
73
03-December-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ ។

លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដែលជាគម្រោងការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ មានប្រវែង ២៦,៥៩៧​គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានដូចជា អូរប្រឡាយអូរឈើទាល មានអូរតូច ៥ផ្សេងទៀត ប្រវែងសរុប ១៦.៦៣០ម៉ែត្រ , អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង ១.៩០០ម៉ែត្រ , អូរ ប្រឡាយ អូរសំអាត ប្រវែង ៣.៧៧៥ម៉ែត្រ , អូរ ប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ, អូរ ប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង ៣.១១៦ម៉ែត្រ ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ។ ការរំលោភបំពានដីចំណីអូរ ប្រឡាយ ជាមូលហេតុចំបងបណ្តាលឱ្យមានការកកស្ទះទឹកលិចលង់នៅរដូវវស្សា ព្រោះដោយសារមានការសាងសង់សំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ អូរទាំង ៥ខ្សែ។ ក្នុងចំណោមអូរ ប្រឡាយទាំង ៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី ៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង ៦០ម៉ែត្រ តាមនិយាមការប្លង់សុរិយោដី ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ក៍ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយទាំង ៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ មានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុង ចូលរួមសហការ ចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណាដែលប៉ះពាល់ការងារស្តារអូរប្រឡាយរបស់យើង និងងាយស្រួលដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាយើងកំពុងមានការមមាញឹកក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដូច្នេះប្រព័ន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៍ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀងកុំឱ្យជន់លិចក្នុងរដូវវស្សា នៅឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា ការស្តាអូរ ប្រឡាយទាំង ៥ខ្សែខាងលើ គ្រោងនឹងបើកការ ដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ