logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចែកអំណោយមនុស្សធម៌ ជូនកុមារកំព្រា នៅសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ
22
01-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក-សមាជិកា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ចំនួន ១៦នាក់ និងកុមារកំព្រាចំនួន ១១៤នាក់ នៅសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

ថ្លែងក្នុងពិពីនេះ ឯកឧត្តម គង់​ សោភ័ណ្ឌ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តី​អាណិត​ស្រឡាញ់​​ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកុមារ​កំព្រា បុគ្គលិក និង​​លោកគ្រូ-អ្នកគ្រូ នៅក្នុង​សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ទាំង​មូល​ផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រួលដល់ការរស់នៅ និងចិញ្ចឹមបីបាច់ថែរក្សា កុមារកំព្រា កុមារដែលត្រូវឪពុកម្ដាយបោះបងចោល ឬក្មេងដែលក្រីក្រជាដើម ឯកឧត្តម បានជួយឧបត្ថម្ភដល់សមាគមនេះក្នុងមួយឆ្នាំ ២ដង ហើយនេះគឺជាលើកទី២ ហើយ ដែលឯកឧត្តម បានជួយឧបត្ថម្ភដល់សមាគមនេះ ក្នុងឆ្នាំ២០២៣។

ឯកឧត្តម បានកោត​សរសើរ​​ដល់​ថ្នាក់ដឹកនាំ​​ បុគ្គ​លិក​ គ្រូបង្រៀន​​នៅក្នុង​សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ទាំងអស់​ ដែលបានខិតខំបីបាច់ថែរក្សាកុមារកំព្រា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យ​ការ​រស់​របស់កុមារ ទាំងអស់នោះ កាន់តែ​ប្រសើរ​​ឡើង​ ទទួលបានការសិក្សា និងចំណេះដឹង ជាពិសេសធ្វើឱ្យកុមារ​​ទាំងនោះ ​មានសង្ឃឹម​​ក្នុង​ការ​​រស់​នៅក្នុងសង្គមផងដែរ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភដល់សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ រួមមាន៖ អង្ករ ១០០០គីឡូក្រាម, មី ២០កេស, ត្រីខកំប៉ុង ១កេស, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈើ ៥កេស ,ទឹកដោះគោខាប់ ១កេស និងថវិកាមួយចំនួនទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ