សារអេឡិចត្រូនិច
ទំព័រដើម
ព័ត៌មាន
ច្បាប់ និងឯកសារគតិយុត្ត
អំពីក្រសួងមហាផ្ទៃ
ក្រសួង និងអង្គភាព
សេវាសាធារណៈឌីជីថល
ព័ត៌មានលម្អិត
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ និងរៀបចំសោភ័ណភាពផ្សារ ឃុំកោងកាង ស្រុកពញាក្រែក
176
27-September-2023
ព័ត៌មានថ្នាក់ក្រោមជាតិ
ចែករំលែកបន្ត
តំណរភ្ជាប់
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារស្ទឹង ក្នុងឃុំកោងកាង ស្រុកពញាក្រែក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យរដ្ឋបាលស្រុក ពិសេសអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ទាំងក្នុងផ្សារ និងជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមកទិញម្ហូបអាហារ ទំនិញផ្សេងៗ ពិសេសបង្កលក្ខណៈល្អប្រសើរសម្រាប់អាជីវករលក់ដូរ។ ជាការឆ្លើយតប ជាមួយស្នាមញញឹម ភាពសប្បាយរីករាយបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្និតស្នាល ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ តមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តដំណើរ ចុះសំណេះសំណាលបងប្អូនប្រជាសហគមន៍ចម្ការម្រេច និងពិនិត្យខ្សែសង្វាក់ផលិតកម្ម រោងចក្រកែច្នៃ និងសម្អាតគ្រាប់ម្រេច សិលាភេបភ័រ ខូអិលធីឌី. (SELA PAPER Co.,LTD ) ស្ថិតនៅភូមិជីប៉េះ ឃុំមេមត់ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ដែលត្រូវដាក់បញ្ចូលក្នុងចលនាភូមិមួយផលិតផលមួយ។ ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបញ្ជាក់ទៅកាន់ម្ចាស់អាជីវកម្ម សិប្បកម្ម សហគ្រាសថា អ្នកផលិតក្នុងស្រុក ត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដារត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ អាជីវករ ផលិតករ ពាណិជ្ជករ សមាគមន៍អាជីវករ និងសាធារៈជនទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ចូលរួមឲ្យបានច្រើនកុះករ នូវវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិត និងសហគ្រាសធុនតូច និងមធ្យម (ភូមិ១ផលិតផល១) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។ គួរបញ្ជាក់ថា ផលិតផលដែលត្រូវដាក់តាំងបង្ហាញមានដូចជា ចម្លាក់ សំលៀកបំពាក់ សិល្បៈ ចំណីអាហារ ភេសជ្ជៈ កសិកម្ម (វត្ថុធាតុដើម) សិប្បកម្ម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕ ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
ព័ត៌មានសំខាន់ៗ
អង្គភាពចំណុះក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានរដ្ឋបាល
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
បណ្ឌិត្យសភានគរបាលកម្ពុជា
ក្រុមប្រឹក្សានីតិកម្ម
សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្មវិធីទូរសព្ទដៃ
ទាញយក កម្មវិធីទូរសព្ទដៃ ក្រសួងមហាផ្ទៃ តាមរយៈ
តំណភ្ជាប់សំខាន់ៗ
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំ
ច្បាប់ និងឯកសារ
តំណភ្ជាប់ផ្សេងៗ
ទំនាក់ទំនង
ភ្ជាប់ទៅក្រសួងដទៃ
ទំនាក់ទំនងអង្គការដទៃ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
NaN នាក់
ម្សិលមិញ
NaN នាក់
ចំនួនសរុប
NaN នាក់
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធផ្សព្វផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ