logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូខេត្តប៊ិញភឿកចូលរួមអ​បអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
61
08-April-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសាឆ្នាំ២០២៣ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូខេត្តប៊ិញភឿក ចូលរួមអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដឹកនាំដោយ លោកជំទាវ ត្រើន ទ្វេហៀន អនុលេ​ខាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់កិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅមុ​ខ​ទៀ​ត អំពីគុណបំណាច់ទាំងនេះជំរុញអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសក្នុងការកសាងប្រទេស រហូតមានការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងសង្ឃឹមថាខេត្តក្រចេះ និងខេត្តប៊ិញភឿក ពិតជាបន្តកិច្ចស​ហការ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកាន់តែល្អបន្ថែមទៀត រវាងខេត្ត និងខេត្ត ប្រជា​ពលរដ្ឋ និងប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ