logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល ប្រជុំពិនិត្យគំរោងវិនិយោគអភិវឌ្ឍន៏សម្រាប់ឆ្នាំ ២០១៩-២០២១
73
27-September-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល រួមជាមួយលោក​អភិ​បាល​ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ពង្រាង​គំរោង​វិនិ​យោគ​អភិវឌ្ឍន៏ខេត្តកណ្តាលសម្រាប់ឆ្នាំ ២០១៩-២០២១ ដែលមាន ចំនួន ១៥៣ គំរោង។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែងនៃភូមិ​សាស្រ្ត​របស់ខេត្ត និងផ្អែកតាមសំណូមពររបស់ស្រុក-ក្រុង ពិសេស សំណូមពររបស់ប្រជាពលរដ្ឋគំរោងវិនិយោគ​អភិវឌ្ឍន៏ខេត្តកណ្តាលឆ្នាំ ២០១៩-២០២១ភាគច្រើនគឺការជួសជុលផ្លូវបេតុង ជួសជុលជើងទេច្រាំង ព្រែកត្នោត ការដាក់ភ្លើងស្តុប តម្លើងបង្គោលភ្លើង រៀបការ៉ូឡា គូសគំនូសសញ្ញាចរាចរណ៏ រៀបសួនកុមារ សាងសង់អគារ​សិក្សា សាងសង់សាលាឃុំ ស្តារប្រឡាយ ដាក់លូរំដោះទឹក សាងសង់អគាររដ្ឋបាលស្រុកដែលមានតម្លៃ​ប៉ានស្មាន​ក្នុងឆ្នាំ ២០១៩ ប្រមាណ ២,៣៧៩,៥៧៦លានរៀល (ពីរលានបីរយចិតសិបប្រាំបួនពាន់លានប្រាំរយចិត​សិប​ប្រាំ​មួយពាន់រៀល។ ឯកឧត្តមបានក្រើនរំលឹកដល់រដ្ឋបាល ក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវជំរុញ និងអនុវត្តន៏គំរោង​ឆ្នាំ ២០១៩អោយទទួលបានលទ្ធផលល្អ បន្ទាប់ពីការអនុម័តពីក្រុមប្រឹក្សាខេត្តរួចហើយ។ ចំពោះមុខមន្ទីរ ស ដ ក ខេត្តត្រូវជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងតាខ្មៅ សង្កាត់ទាំង០៦របស់ក្រុងត្រូវយកចិត្តទុកដាក់ជួសជុលគំរបលូ​ដែលខូចខាត ដោយប្រើប្រាស់ថវិការបស់ក្រុង និងសង្កាត់ផ្ទាល់ ព្រោះនេះជាការខូចខាតមានទំហំតូចហើយ​មិនចាំបាច់​អោយរដ្ឋបាលខេត្ត ឧបត្ថម្ភនោះទេ។ ឯកឧត្តមបានសំណូមពរដល់លោកអភិបាលក្រុង ស្រុក និងមន្ទីរ​ជំនាញត្រូវពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ នូវគំរោងណាដែលមិនមែនជាគំរោងអាទិភាពសំរាប់ការអភិវឌ្ឍន៏មូលដ្ឋាន គួរដកចេញចៀសវាងការចំណាយរបស់យើងកើនឡើង។

សូមបញ្ជាក់ថា គំរោងវិនិយោគអភិវឌ្ឍន៏ខេត្តទាំង១៥៣​គំរោង​នោះ ក្នុងនោះរួម រដ្ឋបាលសាលាខេត្ត ៦គំរោង, ក្រុងតាខ្មៅ ៤៥គំរោង, ស្រុកស្អាង ២៣គំរោង, កោះធំ ១៥គំរោង, កណ្តាលស្ទឹង ១២គំរោង, កៀនស្វាយ៥គំរោង, អង្គស្នួល ១១គំរោង, ពញាឮ ១២គំរោង, លើកដែក០៦គំរោង, មុខកំពូល ១២គំរោង, ខ្សាច់កណ្តាល ០២គំរោង, និងស្រុកល្វាឯម០៤គំរោង៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ