logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរ​បាលខេត្ត​មណ្ឌលគិរី បេីកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រ​តិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី២ ឆ្នាំ​២០២៤និងលើកទិសដៅការងារឆ្នាំ​២០​២៥                    
89
10-January-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នៅថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២៥ គណ:ប្រតិភូនៃស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​កា​រ​នគរ​បាលខេត្តមណ្ឌលគិរី ជាប្រធានគណ:​ប្រតិភូ និងប្រតិភូអមដំណើរបានដឹកនាំគណ:​ប្រតិ​ភូអញ្ជើញចូល​រួម​ក្នុងកិច្ចប្រ​ជុំ កិច្ចសហ​ប្រតិ​បត្តិការ រក្សាសន្តិសុខ សណ្ដាប់​ធ្នាប់នៅតាមតំប​ន់​ព្រំដែន ប្រ​ចាំឆមាសទី២ ឆ្នាំ២០២៤ និងលើក​ទិ​សដៅកិច្ចសហប្រតិបត្តិការឆមាសទី១ ឆ្នាំ២០​២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី (កម្ពុជា) ជាមួយស្នង​ការដ្ឋាននគរ​បាល​ខេត្តដាក់ឡាក់ សាធារណរដ្ឋ​សង្គមនិ​យម​(វៀតណាម)។

ភាគី(កម្ពុជា)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំង លោក លោកស្រីស្នង​ការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ​៣០៣ លោកអធិការអធិការរង ព្រមទាំងសមាជិគប្រតិភូអមដំណើរជាច្រើនរូបទៀត។ 

ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនី​យ៍ត្រី ឡេ វីញគ្វី ស្នង​កា​រ​នគរបាល ខេត្តដាក់ឡាក់ សាធា​រណរ​ដ្ឋសង្គម​និយមវៀតណាម​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​រ​បាលខេត្ត លោកបានលើកសំណូមពរសុំឱ្យខាងភាគីវៀតណាម បន្តជួយសហការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនចេញ​ចូលខុសច្បាប់គ្រប់ប្រភេទ បទ​ល្មើស​គ្រឿងញៀនគ្រប់ប្រភេទ នៅតាមខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-វៀតណាម សុំឱ្យខាងភាគីវៀតណាមបន្តសហការគ្នាបន្ថែមទៀតបង្ការទប់​ស្កាត់ការជួញដូរមនុស្សខុសច្បាប់។

ភាគីវៀតណាមក៏បានឯកភាពលើរបាយការណ៍ប្រជុំនិងបានព្រមព្រៀងសហការគ្នារួមគ្នាទប់​ស្កាត់​លុបបំបាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆ្លង​ដែនខុសច្បាប់ទៅវិញទៅមករវាងភាគីទាំងពីរ។​

មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចព្រមព្រៀងនិងបានចុះហត្ថ​លេខា លើកំណត់ហេតុ នៃកិច្ចប្រជុំបូកសរុប​លទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់​ធ្នាប់ តំបន់ព្រំដែន ប្រចាំឆមាសទី២​ឆ្នាំ២០២៤ និងលើក​ទិស​ដៅ​កិច្ចសហប្រតិបត្តិការ ឆមាសទី១ ឆ្នាំ​២០២៥ ព្រមទាំងបានជូនកាដូរ អនុស្សាវ​រីយ៍ទៅវិញទៅមករវាង​ភាគីទាំងពីរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទីបញ្ជា​ការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ ក្នុងឱកាសបុណ្យចូល​ឆ្នាំ​ថ្មីប្រពៃណីជាតិវៀតណាម។ ក្នុងភាពស្និទិ្ធស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ឆ្លៀត​ពេលវេលាដ៏មានតម្លៃនាពេលនោះដែរលោក​ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពេលវិលត្រឡប់មកវិញ ក៏បាននាំយកថវិកានិងគ្រឿង​ឧបភោគបរិភោគមួយចំនួនប្រគល់ជូនទៅដល់មន្ត្រីនគរបាលដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-វៀតណាម)​ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំងពីរ។


 ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ