logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញត្រូវយកចិត្តទុកដាក់សម្របសម្រួលផ្តល់ភាពងាយស្រួល ក្នុងការដឹកកសិផលកសិកម្ម ពិសេសស្រូវ ឱ្យបានកាន់តែច្រើន ដើម្បីជួយសម្រួលដល់ប្រជាកសិករ
49
21-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ និងមន្ត្រីគយនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់សម្របសម្រួល ដល់ភាពងាយស្រួល ក្នុងការដឹកកសិផលកសិកម្ម ពិសេសស្រូវឱ្យបានកាន់តែច្រើន នៅតាមផ្លូវជាតិលេខ 21b ធ្វើយ៉ាងណាកុំឱ្យតម្លៃដឹកជញ្ជូនមានតម្លៃថ្លៃ ធ្វើឱ្យប៉ះពាល់តម្លៃកសិផលរបស់ប្រជាកសិកររបស់យើង។ ការណែនាំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ ភូមិ សរុបចំនួន ៨០៣០ បណ្ណ ស្ថិតនៅភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិកោះតូច ភូមិចុងខ្សាច់ ភូមិធំភូមិថ្មី ភូមិទួលស្វាយ សង្កាត់ឈើខ្មៅ ខេត្តកណ្តាល នៅបរិវេណវត្តត្រពាំងជ្រៃ។


ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានបញ្ជក់បន្ថែមថា ការសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ គឺពិតជាបានរួមចំណែកក្នុងការលើកស្ទួយតម្លៃកសិផលរបស់ប្រជាកសិករ នៅក្នុងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសដែលឆ្លងកាត់នៅតាមតំបន់នេះ។


ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ