logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឌឿន សុវណ្ណ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៣ឆ្នាំ (២០២៦-២០២៨) និងផែនការថវិកា ឆ្នាំ២០២៦
231
28-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៣ឆ្នាំ (២០២៦-២០២៨) និងផែនការថវិកា ឆ្នាំ២០២៦ នៅសាលរតនគីរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា របស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ។


ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ទូច សម្បត្តិ អនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអានរបាយការណ៍ពីផែនការប្រចាំឆ្នាំ ជូនអង្គប្រជុំជ្រាប ។


យោងតាមរបាយការណ៍ នៃការធ្វើបទបង្ហាញខាងលើ ឯកឧត្តម រដ្ឋលេខាធិការ បានយល់ស្រប និងឯកភាពទាំងស្រុងទៅលើផែនការដែលបានលើកឡើងខាងលើ គឺត្រូវអនុវត្តន៍ទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើវិស័យអាទិភាព ទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ហើយស្របទៅតាមផែនការថ្នាក់ជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៣-២០២៨។



ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ