logo
Header Logo
News Detail
thumbnail
ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ស្ពានថ្មីៗចំនួនពីរកន្លែង ក្នុងស្រុកស្វាយទាប
55
02-Jul-2018
Sub-nation news
Link

ឆ្លើយតបនឹងសំណូមពររបស់បងប្អូន កូនក្មួយ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែលជួបការលំបាកធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រុធទ្រោមនៅស្រុកស្វាយទាប នាពេលកន្លងទៅ ពេលនេះរដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងដោះស្រាយហើយ ដោយនៅព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពាន ចំនួន ២កន្លែង រួមមាន ៖ ១- ស្ពានដាឡូព្រែកតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប មានបណ្តោយ ៨ម៉ែត្រ ជាថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។ ២- ស្ពានតាភូមិ (ស្ពានបេឡេ) មានបណ្តោយ២៤ម៉ែត្រ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ជាថវិការបស់រដ្ឋបាលខេត្តស្វាយរៀង ។ មានប្រសាសន៍នៅក្នុងការអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានទាំង៣ខាងលើនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ជាដើម ចាប់ពីទីក្រុងដល់ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ កសិផល ផលិតផលរបស់ប្រជាពលរដ្ឋ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។ ជាមួយនេះ ឯកឧត្ដម ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ន បើទោះបីជាមិនទាន់បានបំពេញតម្រូវការ ១០០% របស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងខិតខំជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ និងពីក្រុងស្រុកមួយទៅក្រុងស្រុកមួយក្នុងខេត្តឲ្យរឹតតែល្អប្រសើរឡើង ។ ទន្ទឹមនេះ ឯកឧត្ដម ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ផងដែរ ព្រោះថាសំណើសំណូមពរមួយចំនួនគឺខេត្តមិនអាចដោះស្រាយបានភ្លាមៗនោះទេ អាស្រ័យដោយពេលវេលា និងធនធានថវិកាមានកម្រិត ប៉ុន្តែរដ្ឋបាលខេត្ត មិនបានទុកសំណើណាមួយដោយមិនយកមកដោះស្រាយនោះឡើយ គឺខិតខំស្វះស្វែងរកការគាំទ្រ កៀរគរការចូលរួមពីសប្បុរសជន ក្រុមការងារ ជាពិសេសស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធ ជាក់ស្ដែងដូចជាស្ពានដែលកំពុងដំណើរការសាងសង់នាពេលនេះជាដើម ។ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ជាមួយសមិទ្ធផលថ្មី ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានទៅលើសុខទុក្ខរបស់ពួកគាត់ ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior