logo
Header Logo
News Detail
thumbnail
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាឧបដ្ឋានថ្មី វត្តបាឡាត់ ស្ថិតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
76
29-Jun-2018
Sub-nation news
Link

ព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២០១៨ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាឧបដ្ឋានថ្មី វត្តបាឡាត់ ស្ថិតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយ ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញ អភិបាលក្រុង អភិបាលស្រុកសង្កែ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បានអញ្ជើញចូលរួមយ៉ាច្រើនកុះករ ។ សាលាឧបដ្ឋានថ្មីនេះ ចាប់ផ្តើមសាងសង់នៅក្នុងកំឡុងខែ សីហា ឆ្នាំ២០១០ ដែលមានបណ្តោយ ៥០ម៉ែត្រ និងទទឹង ២០មែត្រ ហើយរួចរាលនៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៨ ។ ការកសាងនេះបានកៀគរប្រមូលថវិកាចញលរួម ពី ឯកឧត្តម ឡោក ហ៊ូរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាអ្នកយតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចំនួន ១៣,៥០០ ដុល្លា និងឯកឧត្តម សែម សុីណង ប្រធានក្រុមការងារចុះជួយឃុំ នរា និងលោកជំទាវ ថវិកាចំនួន ៧,២៥០ ដុល្លា ក្រៅពីនេះក៏មានការចោលរួម ពីឯកឧត្តម លោកជំទាវ លោក លោលស្រី ជាមន្ត្រីរាជការ សប្បរសជន បានចូលរួមបច្ច័យផងដែរ ។ ចំណាយក្នុងការសាងសង់អស់ចំនួន ២៧៧,១៤៤.៦៥ ដុល្លា ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior