logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ បន្តអញ្ជើញចូលរួមនាំយកទេយ្យវត្ថុ និងបច្ច័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាននី ហ៊ុនសែន ប្រគេនព្រះសង្ឃគង់នៅវត្តភ្នំខ្លែង ស្រុកទ្រាំង
62
14-Oct-2021
Sub-nation news
Link

តាកែវ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង ទី១ កាកបាទក្រហមកម្ពុជា តំណាង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម លោកជំទាវ ប្រតិភូ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តភ្នំខ្លែង ស្ថិតនៅឃុំ ព្រៃស្លឹក ខេត្តតាកែវ។

សូមជម្រាបជូនដែរថា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ជូនតាមរយះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង ទី១ កាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ២តោន មី ១០កេស ត្រីខ ៥កេស ទឹកក្រូច ១០កេស ទឹកផ្លែឈើ ៥កេស មៀនកំប៉ុង ២កេស ទឹកបរិសុទ្ធ ២០កេស ទឹកដោះគោខាប់២កេស អូវ់ាន់ទីន ២កេស តែ ៥គីឡូ ស្ករស ២៥គីឡូ ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម ជែលលាងដៃ ៣កេស ម៉ាស់ ១កេស និងថវិកា ១០លានរៀល ព្រមទាំងប្រគេនព្រះសង្ឃ ១៥អង្គ ក្នុង១អង្គៗមាន៖ ស្លាដក១ ព្រះចៅអធិការវត្ត ២លានរៀល ព្រះសង្ឃ ១២អង្គ ក្នុងមួយអង្គៗ បច្ច័យ ១០ម៉ឺនរៀល ដោយឡែកក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានចូលរួមបច្ច័យ ១លានរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior