logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់
136
13-Oct-2021
Sub-nation news
Link

រសៀលថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កំណើនប្រជាពលរដ្ឋ អ្នកវិនិយោគ និងអាជីវកម្មផ្សេងៗ ដែលធ្វើឱ្យកាកសំណល់ក៏មានការកើនឡើងដូចគ្នា ដូច្នេះយើងត្រូវ ប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម។

សូមបញ្ជាក់ថាទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជននេះគឺសាងសង់នៅលើផ្ទៃដីទំហំ ១៧ហិកតា នៃ ផ្ទៃដីសរុបប្រមាណ ៥០ហិតា ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលដាក់ដំណើរការទីលាន ថ្មីនេះ គឺធ្វើឱ្យក្រុមហ៊ុនប្រមូលសំរាម មានភាពងាយស្រួល ក្នុងការគ្រប់គ្រ កាកសំណល់បានល្អ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅជុំវិញទីលានផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជននេះ គឺជា ទីលានគំរូមួយ សម្រាប់ការគ្រប់គ្រងសំរាម ដើម្បីលើកកម្ពស់បរិស្ថានសម្រាប់ខេត្តព្រះសីហនុ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនលើការកែច្នៃសំរាម និងឡដុតបំលែងសំរាមទៅជាថាមពលអគ្គិសនី។ល។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យលោកអភិបាលស្រុកព្រៃនប់ និងលោកប្រធានមន្ទីរបរិស្ថានខេត្ត រៀបចំឯកសារធ្វើប្លង់ទីតាំងទុកដាក់សំរាមនេះ ដើម្បីគ្រប់គ្រងជាដីសាធារណៈរបស់រដ្ឋ និងការប្រើប្រាស់រយៈពេលយូរអង្វែង។ ទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន នៅឃុំអូរឧកញ៉ាហេងនេះ គឺអាចទទួលយកសំរាមចេញពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ទន្ទឹមនេះរដ្ឋបាលខេត្ត គ្រោងសិក្សាទីតាំងសម្រាប់ទុកដាក់សំរាម និងសំណល់រឹងនៅស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុងបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior