logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំកំណត់វិធានការជាមួយក្រុមហ៊ុនឯកជន ក្នុងការជ្រើសរើសកម្មករ កម្មការនី មកពីក្រៅខេត្តកោះកុង និងចុះពិនិត្យទីតាំងសម្រាប់ការធ្វើចត្តាឡីស័ក នៅក្នុងក្រុមហ៊ុន
25
09-Sep-2021
Sub-nation news
Link

ថ្ងៃពុធទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ អំពីការកំណត់វិធានការ ជាមួយក្រុមហ៊ុនយ៉ាហ្សាគី (YAZAKI) ក្នុងការជ្រើសរើសកម្មករ កម្មការនី មកពីក្រៅខេត្តកោះកុង និងចុះពិនិត្យទីតាំងសម្រាប់ការធ្វើចត្តាឡីស័ក នៅក្នុងក្រុមហ៊ុនយ៉ាហ្សាគី។

កិច្ចប្រជុំមានការចូលរួមមាន លោកអភិបាលស្រុកមណ្ឌលសីមា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារឆ្លើយតបបន្ទាន់ ស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និង បុគ្គលិកតំណាងក្រុមហ៊ុនយ៉ាហ្សាគី។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមហ៊ុនត្រូវតែបន្តអនុវត្តន៏នៅវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានកំណត់ទាក់ទង និងវិធានការ ៣ការពារ ៣ កុំ ក្នុងការទប់ស្កាត់ និងការពារនៅជំងឺកូវីដ- ១៩ ដូចខាងក្រោម៖

១.កម្មករ កម្មការនី ដែលបានជ្រើសរើសមកពីបណ្តា រាជធានីខេត្ត ត្រូវឆ្លងកាត់ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គ្រប់គ្នាជាកំហិត។

២.កម្មករ កម្មការនី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ យ៉ាងតិច ២ដូស ព្រមទាំងមានលិខិត ឬកាតបញ្ជាក់ត្រឹមត្រូវ។

៣.សម្រាប់មធ្យោបាយធ្វើដំណើរ ក្រុមហ៊ុន យ៉ាហ្សាគី ខេមបូឌា និងជួលរថយន្តក្រុងមួយសំរាប់ធ្វើការដឹកជញ្ជូន កម្មករ កម្មការិនី ដែលបានទទួលមកពីបណ្ដាខេត្ត ដើម្បីជៀសវាងនៅការរួមដំណើរ ដែលអាចប៉ះពាល់ជាមួយសាធារណៈជនដទៃទៀត

៤.កំណត់ឲ្យ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ចំពោះបុគ្គលិក ដែលបានជ្រើសរើសថ្មីទាំងអស់។

៥.បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កម្មករ កម្មការិនី ត្រូវទទួលការធ្វើតេស្តរហ័ស ជាលើកទី២ មុននិងអនុញ្ញាតឱ្យចូលបំរើការងារ នៅខាងក្នុងរោងចក្រ យ៉ាហ្សាគី ខេមបូឌា

៦.ក្រុមហ៊ុន ត្រូវរៀចំ នូវសម្ភារការពារ ដូចជាម៉ាស់ របាំងមុខ និងដបទឹកអាល់កុល ឱ្យកម្មករ កម្មការី គ្រប់រូប ព្រមទាំងកំណត់អោយ ពាក់ម៉ាស់ និង របាំងមុខគ្រប់ពេលវេលា។ ក្រុមហ៊ុនត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយអោយកម្មករ កម្មការិនី ឱ្យបានយល់ដឹងពី វិធានការ ៣ការពារ ៣កុំ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់គ្រប់គ្នាៗ។

៧.សំណូមពរ ដល់ក្រុមហ៊ុន មុននឹងជ្រើសរើសកម្មករ កម្មការនី មកពីបណ្តាខេត្តថ្មីចូលមក គឺត្រូវតែមានការឯកភាពជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធ ជាមុនសិន ដើម្បីមានផែនការក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior