logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកែប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់
50
30-Jul-2021
Sub-nation news
Link

ខេត្តកែបៈ បន្ទាប់ពីមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងបានបង្ករឲ្យមានខ្យល់កន្ទ្រាក់ប៉ះផ្ទះប្រជាពលរដ្ឋចំនួន១០៧គ្រួសារ ត្រូវបានទទួលរងការខូចខាត ។ បន្ទាប់ពីទទួលបានរបាយការណ៍អំពីស្ថានភាពខាងលើ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិចំនួន ១០៧គ្រួសារ ស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលក្រុង ស្រុកទាំងពីរនៃរដ្ឋបាលខេត្តកែប ។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរប្រកបដោយចិត្តសប្បុរសធម៌ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់សាសនា បក្សពួក ឬនិន្នាការនយោបាយឡើយ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់ក្រុមគ្រួសារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់អាចនឹងមានការកើតឡើងនៅបាតុភូមិធម្មជាតិជាយថាហេតុ ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានអប់រំណែនាំឲ្យចេះថែរក្សាអនាម័យសុខភាពក្រុមគ្រួសារ និងខ្លួនឯងឲ្យបានល្អជាប្រចាំ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior