logo
Header Logo
News Detail
thumbnail
ឯកឧត្ដម គួច ចំរើន ចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បីឈានទៅចាក់កៅស៊ូ នៅចុងឆ្នាំ២០១៧
99
26-Jul-2017
Sub-nation news
Link

ឯកឧត្ដម គួច ចំរើន ចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បីឈានទៅចាក់កៅស៊ូ នៅចុងឆ្នាំ២០១៧ នេះ ដើម្បី ស្វែងយល់អំពីស្ថានភាព ផ្លូវប្រវែងប្រមាណជាង ២០គីឡូម៉ែត្រ ចាប់ពីចំណុចលេខ ៥៦ ភូមិបែកអន្លូង ឆ្ពោះទៅដល់ចំណុច ភូមិគីឡូ ១០ ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម អភិបាលរងខេត្ត ព្រមទាំង មន្ត្រីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៧ នេះ បានអញ្ជើញពិនិត្យលទ្ធភាព នៃផ្លូវ ១ខ្សែនេះ ដើម្បីស្នើសុំថវិការដ្ឋាភិបាល ឈានទៅស្ថាបនាអ៊ុតកៅស៊ូ នៅចុងឆ្នាំ២០១៧ ខាងមុខនេះ ។ សូមបញ្ជាក់ដែរថា ផ្លូវជាង ២០គីឡូម៉ែត្រ នេះ ជាប្រភេទផ្លូវលំក្រួសក្រហម អនុវត្តចាប់ពីចំណុចលេខ ៥៦ ភូមិបែកអន្លូង ដល់ចំណុច សាលាបឋមសិក្សាភូមិគីឡូលេខ ១៣ នៃឃុំអារក្សត្នោត ជាគម្រោងថែទាំប្រចាំឆ្នាំ២០១៧ របស់មន្ទីរសាធារណៈការ ខេត្តកំពង់ចាម មានប្រវែង ១១km និងតភ្ជាប់ ចាប់ពីចំណុចសាលាបឋមសិក្សាភូមិគីឡូលេខ ១៣ ទៅដល់ចំណុច ភូមិទួលសំបួរ ឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាគម្រោងទឹកជំនន់ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ របស់ក្រសួងអភិវឌ្ឍ និងជនបទ ឆ្នាំ២០១៧ មានប្រវែង ១០,៥០km ។ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ការចុះពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់ស្ថានផ្លូវឲ្យច្បាស់លាស់ជាមុន ដើម្បីសិក្សាតម្លៃ ស្នើសុំថវិការាជរដ្ឋាភិបាលស្ថាបនា ផ្លូវ ១ខ្សែនេះ ក្នុងការជួយសម្រួលទៅដល់ការលំបាក និងការការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ។ ជាមួយនោះ យើងគ្រោងនឹងទៅអនុវត្តចាក់កៅស៊ូ នៃផ្លូវប្រវែង ១០,៥០km ដែលអនុវត្ត ដោយក្រសួងអភិវឌ្ឍ និងជនបទ នៅចុងឆ្នាំ២០១៧ ជាមុនសិន ពីព្រោះថា ផ្លូវប្រវែង ១១km ដែលអនុវត្តដោយមន្ទីរសាធារណៈការ ខេត្តកំពង់ចាម គឺស្ថិតនៅក្នុងសុពលភាពថែទាំ ហើយនឹងឈានទៅអនុវត្តបន្ត នៅពេលបញ្ចប់សុភាពទាំងស្រុង ក្នុងអំឡុងពាក់កណ្ដាល ឆ្នាំ២០១៨ ខាងមុខ ។ ដោយឡែក ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទ ក៏បានអញ្ជើញ អុចធូបថ្វាយបង្គំ​ព្រះបដិមា នៅវត្តព្រះមហោសថសុវណ្ណគីរី​ បឹងដែង ហៅវត្តផ្កាឈូកមាស ។ សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ទីអារាមខាងលើ មានការអភិវឌ្ឍរីកចំរើន គួរឲ្យកត់សម្គាល់ ។ ជាក់ស្ដែង ក្រៅពីសមិទ្ធផលនានាជាច្រើន ហើយបាននឹងកំពុងកសាងនូវសមិទ្ធិផលថ្មីៗជាបន្ទាប់ ជាពិសេស ក្រោមការផ្ដួចផ្ដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងនូវព្រះអង្គធំ​ យ៉ាងស្អាត ទៅតាមរចនាបទខ្មែរ ដើម្បីតម្កល់ទុកជាទីសក្ការៈ ក្នុងវិស័យព្រះពុទ្ធសាសនា ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានប្រគេនបច្ច័យ ចំនួន ១លានរៀល ដល់វត្ត ដើម្បី ទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស ផងដែរ ៕ ប្រភពព័ត៌មាន : រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ )

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior