logo
Header Logo
News Detail
thumbnail
ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចង្វាបុប្ផារាម អូររាំងឪ
44
22-Jul-2021
Sub-nation news
Link

(ត្បូងឃ្មុំ)៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ឡាក់ អេងវន ស៊ាកឡេង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានដឹកនាំឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ៣ខែ ចាប់ពីថ្ងៃ ១ រោច ខែ អាសាឍ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ រៀងរាល់ឆ្នាំ នៅវត្តចង្វាបុប្ផារាម អូរាំងឪ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ នេះតែម្តង។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៏ថា ទៀនព្រះវស្សា រួមទាំង ទេយ្យវត្ថុ និងទេយ្យទាន ដែលនាំមកប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមដោយទឹកចិត្តសទ្ធាជ្រះថ្លា ដើម្បីជួយទ្រទង់ដល់វត្ត ព្រោះជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្ជូន តាមពុទ្ធឱវាទ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និង ទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ។

ឯកឧត្តមបណ្ឌិតក៏អំពាវនាវ សូមអោយប្រជាពលរដ្ឋ បន្តការពារខ្លួនពីជំងឺកូវីដ-១៩ អនុវត្តបានតាមវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ នៅរដូវវស្សានេះផងដែរ។

សូមជម្រាបថា វត្តចង្វាបុប្ផារាម អូររាំងឪ នេះ មានព្រះសង្ឃ និងសមាណេ ជាច្រើនអង្គ បានបួសរៀន ហើយ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាននាំយកទៅប្រគេនវត្ត រួមមាន ៖ ទៀនព្រះវស្សា០១គូរ, ស្លាដក ១០, អង្ករ ២០ ការ៉ុង (២៥គីឡូក្រាម), មី ១៥កេសតូច,ត្រីខ០១កេសធំ, ទឹកត្រី ០៥យួរ, ទឹកស៊ីអ៉ីវ ០៥យួរ, ប្រេងឆា ១០ លីត្រ, ទឹកដោះគោឆៅ ៣ កេស, ទឹកបាកាស ០៥កេស, ទឹកសុទ្ធ ២០ កេស, តែ, ស្ករស,អំបិល និងសុីម៉ងត៍២០តោន សម្រាប់កសាងវត្តជាបន្ត ព្រមទាំងបច្ច័យ ៤លាន៥០ម៉ឺនរៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior