logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តសៀមរាប ៖ ជនជាតិបរទេសដែលរស់នៅក្នុងខេត្តសៀមរាបទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
40
22-Jul-2021
Sub-nation news
Link

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមិនគិតថ្លៃគ្រប់ៗគ្នា។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានជម្រាបថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ គឺផ្តល់ជូនដល់តែចំពោះជនបរទេសណា ដែលបានធ្វើសំណើមកកាន់រដ្ឋបាលខេត្តសៀមរាបនារយៈពេលកន្លងមក ដែលមានចំនួនប្រមាណជាង២ពាន់នាក់ ពិសេសគឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និង ស្របតាមគោលការណ៍ស្ម័គ្រចិត្ត និង ត្រូវចាក់ជូនឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

ថ្ងៃនេះជាថ្ងៃទី១ នៃការចាក់វ៉ាក់ជូនជនជាតិបរទេស ក្រុមការងារបានចាក់វ៉ាក់សាំងជូនជនជាតិបរទេសសរុបបានចំនួន ៧៤៥នាក់ ស្រី ២៨៧នាក់។

សូបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែល មានបំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធដែលមានដូចជា ៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១) ហើយចំពោះជនបរទេស ទាំងឡាយណាដែលមានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់សាំង គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃប្រសិនបើមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ និងជនជាតបរទេដែលកំពុងស្នាក់នៅខេត្តសៀមរាបសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូពីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាជនជាតិបរទេសដោយពុំគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior