logo
Header Logo
News Detail
thumbnail
សិក្ខាសាលាស្តីពីកិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សារ រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម ក្នុងខេត្តបាត់ដំបង
58
23-May-2018
Sub-nation news
Link

ព្រឹកថ្ងៃពុធ ០៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឍន៍ជនបទ និងលោក ហែម ចន្ធូ មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាសុី ADB បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពីកិច្ចពិភាក្សា និងពិគ្រោះយោបល់ អំពីទីផ្សារវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ សិក្ខាសាលានេះ រៀបចំដោយ អង្គភាពផលិតកម្មស្រូវ និងការនាំចេញអង្ករ ខេត្តបាត់ដំបង (Rice-SDP ) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្ទីរ អង្គភាព ពាក់ព័ន្ធ ពាណិជ្ជករកសិកម្ម អាជ្ញាធរ ស្រុកឃុំ ព្រមទាំងសហគមន៍កសិករទាំង៨៩ ក្នុងខេត្តបាត់ដំបង ។ ការរៀបចំសិក្ខាសាលានេះមានគោលបំណងគឺផ្តល់ឱកាសឲ្យសហគមន៍កសិករ និងដៃគូពាណិជ្ជកម្មបានជួបពិភាក្សា ស្វែងយល់ពីអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យដៃគូពាក់ព័ន្ធទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងគោលនយោបាយលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានន្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាល ក៏ដោយជារដ្ឋបាលខេត្ត បានស្តាឡើងវិញនូវប្រព័ន្ធធារាសាស្រ្តជាច្រើន សម្រាប់ការពង្រីកបន្ថែមនូវសមត្ថភាពស្រោចស្រព សម្រាប់បងប្អូនប្រជាកសិករ ដែលរស់នៅក្នុងតំបន់អាចធ្វើការដាំដុះបានគ្រប់រដូវកាល ដើម្បីធានាបាននូវ សុវត្តិភាពស្បៀង និងការរីកលួតលាស់នៃសេដ្ឋកិច្ចរបស់គ្រូសារ និងសង្គមជាតិជួយសម្រួលការលំបាកខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងបានរួមចំណែកក្នុងការកាត់បន្ថយបញ្ហាប្រឈម នៃការប្រែប្រួលអាកាសធាតុ និងលើកម្ពស់គុណភាព និងបរិមាណស្រូវ ព្រមទាំងខិតខំរកទីផ្សារកសិផល សម្រាប់នាំចេញទៅក្រៅផងដែរ ។ ឯកឧត្តម បានបន្តទៀតថា បន្ទាប់ពីសិក្ខាសាលានេះទៅ សហគមន៍កសិកម្ម និងវិស័យឯកជន នឹងធ្វើជាដៃគូរពាណិជ្ជកម្មកសិកម្ម ក្នុងការជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង ព្រមទាំងបង្កើត និងពង្រីកបណ្តាញទីផ្សារផលិតផលកសិកម្ម កាន់តែប្រសើរឡើងថែមទៀត ធានាបានស្តង់ដាមួយសម្រាប់ការនាំចេញ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨) 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior