logo
Header Logo
News Detail
thumbnail
លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងលោកគ្រូ អ្នកគ្រូ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា
44
23-May-2018
Sub-nation news
Link

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរង កងទ័ពជើងគោក ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងលោកគ្រូ អ្នកគ្រូ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ចំនួន ៤៥៦ នាក់។ លោកជំទាវ បានមានប្រសាសន៍ ពិតជាមានមោទនភាព និងសេចក្តីសោមនស្ស រីករាយបំផុត និងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានអនុវត្តការងាររបស់ខ្លួនប្រកបដោយជោគជ័យគួរអោយកត់សម្គាល់។ លោកគ្រូ អ្នកគ្រូ ពិតជាបានខិតខំប្រឹងប្រែង តស៊ូលះបង់ លើការបង្ហាត់បង្រៀន ការផ្ទេរចំណេះដឹង ចំពោះសិស្សានុសិស្ស របស់ខ្លួនអស់ពីកម្លាំងកាយ ចិត្ត និងស្មារតី ដើម្បីអោយសិស្សា នុសិស្ស ក្លាយជាធនធានមនុស្ស សម្រាប់ការពារ កសាង និងអភិវឌ្ឍមាតុភូមិលើគ្រប់ វិស័យ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយនូវបញ្ហាប្រឈមរបស់វិស័យអប់រំ ដើម្បីធានាពង្រឹងគុណភាព និងចីរភាព បានផ្តល់សេវាអប់រំបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាលជាដើម។ ទន្ទឹមនឹងការពង្រឹង ប្រឹងប្រែងបង្កើនសមត្ថភាព គុណវុឌ្ឍិ គុណបំណាច់សម្រាប់គ្រូបង្រៀន ការកសាង សាលារៀន ថ្នាក់រៀន ការកែទម្រង់ក្នុងវិស័យអប់រំសិក្សា រាជរដ្ឋាភិបាលក៏បានខិតខំយកចិត្ត ទុកដាក់ដំឡើងបៀវត្សជូនគ្រូបង្រៀន ទាបបំផុត ១ លាន រៀល ក្នុងឆ្នាំ២០១៨នេះ គ្រូ បង្រៀនទទួលបានប្រាក់បៀវត្សកាន់តែសមរម្យ ថែមទាំងបើកទាន់ពេលតាមប្រព័ន្ធ ធនាគារទៀតផង។ ក្នុងឱកាសនេះដែរ ខ្ញុំសូមគោរពអរគុណ ចំពោះមន្ត្រីរាជការ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលតែងតែចូលរួមគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ។ ខ្ញុំសូមអំពាវនាវអោយបងប្អូនចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋ ដោយត្រូវទៅបោះឆ្នោតអោយ បានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា គឺគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត៕ ថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ May 22, 2018 #កោះកុង #រដ្ឋបាលខេត្តកោះកុង #Kohkong

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior