logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន បានបញ្ជាឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់វិធានការធ្វើតេស្តសារធាតុញៀន លើទឹកម៉ូត ឬ ទឹកនោម ទៅលើអ្នកបើកបរថយន្តធុនធំ និងជំនួយការបើកបរ (ព្រូឡាន)
78
18-May-2018
Sub-nation news
Link

ក្រោយពីទទួលបទបញ្ជារបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តបានធ្វើតេស្តទឹកម៉ូត ឬ ទឹកនោម ទៅលើអ្នកបើកបរថយន្តធុនធំ និងជំនួយការបើកបរ (ព្រូឡាន)ជាលទ្ធផលបានរកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន ១៦ នាក់​។ ក្នុង​នោះបាន​អនុវត្តន៍​វិធានការ​អប់រំ និង​ចេញ​ដីកា​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ផ្តាច់ ឬ​បន្សាប​សារធាតុ​ញៀន នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​ ​លោក​វរសេនីយ៍​អ៊ឹម​ស៊ា​ង​ឌី​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ខាង​មន្ត្រី​ជំនាញ​គ្រឿងញៀន ចរាចរណ៍ និង​មន្ត្រី​មូលដ្ឋាន សស្រុកស្ទឹងត្រង់ ស្រុកបាធាយ កងមាស កោះសូទិន ស្រីសន្ធរ កំពង់សៀម និងកំពង់ចាម ចុះ​អនុវត្តន៍​វិធានការ​រដ្ឋបាល​ឃាត់​រថាត់រថយន្តធុនធំកំពុងធ្វើចរាចរលើដងផ្លូវ ដែល​សង្ស័យ​អ្នកបើកបរ ជំនួយការ​បើកបរ និង​កម្មករ​តាម​រថយន្ត គឺ​បគឺបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បី​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​គ្រឿងញៀន ក្នុង​ខ្លួន​នៃ​ជន​ទាំងនោះ​ម្នាក់ៗ​។​ ​លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា​ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​យើង​បាន​ស្វែង​រកឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​គ្រឿង​ញៀ​ញ​សរុប​ចំនួន ១៦នាក់។ ​ ជាមួយ​នោះ​នៅ​ព្រឹក​ថ្ងៃទី ១៨ ឧសឧសភានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ទៅដោយ​ផ្ទាល់ ដែល​បាន​អមដំណើរ​ជាមួយ​លោក ហួត វុទ្ធី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នេះ ជួប​ជាមួយ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង ១៦ នាក់​ក្នុង​ស្នងការ​នគរបាល បាន​ថ្លែង​ប្រាប់ថា នេះ​ជា​វិធានការ​សាកល្បង គឺ​គ្រាន់តែ​ធ្វើការ​អប់រំ ជាលើកទី២ ហើយលោកព្រះរាជអាជ្ញាចេញដីកា និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ចែក​ថ្នាំ​ព្យាបាល​ផ្តាច់​គ្រឿងញៀន ប​ញ្ជួ​ន​ទៅ​ព្យាបាល និង​ផ្តាច់ ឬ​បន្សាប​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​តែម្តង​។​ ​ ​ឯកឧត្តម គួច ចំរើន បានដាបានដាក់កម្រិតទៅកាន់អ្នកទាំង១៦ នាក់ថា នេះនេះជាចំណាត់ការលើកទី២ហើយ ប្រើត្រឹមវិធានការអប់រំ និង​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ព្យាបាល​ផ្តាច់​គ្រឿងញៀន​នៅឯ​មូលដ្ឋាន​ភូមិ​ឃុំ​។ ប៉ុន្តែ​ចំណាត់​ការបន្ត ពោលគឺ​បើ​ត្រួតពិនិត្យ​ប៉ះចំ​មុខសញ្ញា​ដដែល​មាន​ក្នុង​បញ្ជី​នេះ​ម្តងទៀត​នោះ គឺ​យើង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​គ្មាន​លើកលែង​ទៀតឡើយ​។ ដោយ​ឯកឧត្តមអភិបាលខេត្តបានអាននូវមាត្រា ៦៣ នៃ​ច្បាប់​ស្តីពី គ្រឿងញៀន ឲ្យ​ស្តាប់​បន្ថែមទៀត និង​ប្រាប់​ឲ្យទន្ទិញច្បាប់នេះ ដើម្បីអោយយល់ច្បាស់ដោយខ្លួនឯង។ ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូន ដែលជាអ្នកបើកបរនិងជំនួយការបើកបរទាំងអស់សូមកុំបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀតដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពខ្លួនខូចកិត្តិយសក្រុមគ្រួសាររបស់ខ្លួន ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ជាពិសេសសារធាតុមានទាំងនោះធ្វើឲ្យប៉ះពាល់ដល់កូនរបស់ខ្លួនផងដែរ។ ដើម្បីឱ្យខ្លួនចៀសចាកឆ្ងាយពីគ្រឿងញៀនសូមអ្នកបើកបរទាំងឡាយមេត្តាប្រាស់គ្រឿងញៀនតទៅទៀតប្រសិនបើខ្លួនមានផ្ទុកសារជាតិមានហើយសូមអញ្ជើញទៅទទួលថ្នាំបន្សាបគ្រឿងញៀននៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួនរាងរាងខ្លួន។ ​អ្នកបើកបររថយន្តផ្ទុកសារធាតុញៀនក្នុងខ្លួន​ស្ថិត​ក្នុងចំណោម ១៦ នាក់​នោះបាន​និយាយថា ខ្លួន​ពិតជា​មានការ​សោកស្តាយ ដែល​បាន​ប្រព្រឹត្ត​កំហុស​សេព​គ្រឿងញៀន​នេះ​បាន​ម្តងគត់។ ខណ​:​នេះ​ខ្លួន​នឹង​ព្យាយាម​ព្យាបាល​ផ្តាច់​ឲ្យ​អស់​សារធាតុ​ញៀន​ពី​ក្នុង​ខ្លួន​ឲ្យ​បាន​ជោគជ័យ​។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior