ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៨អង្គឧទ្ទិសកុសល និងរៀបចំអដ្ឋិធាតុវីរយុទ្ធជនពលីចំនួន ១,៧០៦អដ្ឋិធាតុ ដាក់នៅក្នុងវិមានរំលឹកគុណវីរជនយុទ្ធជនពលីខេត្តបាត់ដំបង “វិមានសព” ! ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៨អង្គឧទ្ទិសកុសល និងរៀបចំអដ្ឋិធាតុវីរយុទ្ធជនពលីចំនួន ១,៧០៦អដ្ឋិធាតុ ដាក់នៅក្នុងវិមានរំលឹកគុណវីរជនយុទ្ធជនពលីខេត្តបាត់ដំបង “វិមានសព” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាការរង យោធភូមិភាគទី៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង មន្ទីរ អង្គភាព មន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ នៅក្នុងបរិវេណវិមានរំលឹកគុណវីរជនយុទ្ធជនពលីខេត្តបាត់ដំបង “វិមានសព” ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។