logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកំពង់ឆ្នាំង ណែនាំឱ្យម្ចាស់រោងចក្រ និងកម្មករ បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លង រីករាលដាល ជំងឺកូវីដ-១៩
59
11-Jun-2021
Sub-nation news
Link

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកសោម ស៊ីណាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អាជ្ញាធរក្រុង ចុះណែនាំឱ្យ ម្ចាស់រោងចក្រ និងកម្មករ នៅរោងចក្រ អឹម និងវ៉េ ស្ថិតនៅក្រុងកំពង់ឆ្នាំង បង្កើននូវវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួឱ្យព្រួយបារម្មណ៍បំផុត ហើយដើម្បីចៀសផុតពីជំងឺ ដ៍៏កាចសាហាវនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍និងក្រុមគ្រួសាររបស់ខ្លួន។

ឯកឧត្តម បានបញ្ជាក់បន្ថែមដល់តំណាងកម្មករ កម្មការនី ត្រូវតែធ្វើការផ្សព្វផ្សាយបន្តដល់កម្មករ កម្មការនី នៅក្នុងក្រុមរបស់ខ្លួន អំពីវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងជម្រុញឱ្យចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត នោះយើងនឹងទប់ស្កាត់បាននូវការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគម៍របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior