logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តសៀមរាប ចុះអនុវត្តផាកពិន័យដល់អាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលមិនពាក់ម៉ាស់និងពាក់មិនបានត្រឹមត្រូវ ដើម្បីរឹតបន្តឹងក៏ដូចជាការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩
74
11-Jun-2021
Sub-nation news
Link

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ចចុះធ្វើការផាកពិន័យដល់ដល់អាជីវករនៅក្នុងផ្សារលើធំថ្មីនិងបងប្អូនដែលមិនបានពាក់ម៉ាស់និងពាក់ម៉ាស់មិនបានត្រឹមត្រូវ។ ការអនុវត្តប្រតិបត្តការនេះ ក្រោយពីរដ្ឋបាលខេត្តសៀមរាប និង គណៈកម្មការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី រួមទាំងប្រជាពលរដ្ឋពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដោយគិតមកត្រឹមថ្ងៃទី ០៩ ខែ មិថុនានេះ មានរយៈពេល០២ខែហើយ ក្នុងនោះដោយមានការផ្សព្វផ្សាយពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល និង ផ្សព្វផ្សាយតាមឧឃោសនស័ព្ទ និង ការបិទផ្សាយលិខិតប័ណ្ណ របស់គណៈកម្មការគ្រប់គ្រងផ្សារទៀតផង។

នាឱកាសនោះលោក ពិន ប្រាកដ បានបញ្ជាក់ថា ការផាកពិន័យ ចំពោះបងប្អូនដែលមិនបានពាក់ម៉ាស់ នៅក្នុងផ្សារលើធំថ្មី ដោយបានសង្កេតឃើញថា មានបងប្អូនជាអាជីវករ និង អតិថិជនដែលចេញចូលផ្សារនេះ បានពាក់ម៉ាស់ មានប្រមាណ៩៥% ទៅតាមការវិធានការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ក្នុងនោះដែរ នៅមានបងប្អូនប្រមាណ ៥%ដែលមិនបានពាក់ម៉ាស់ និង ពាក់ម៉ាស់ដែរ តែមិនត្រឹមត្រូវ។

លោកបានបញ្ជាក់ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និង មិនអនុត្ដតាមច្បាប់។ លោកភិបាលរងខេត្តបានបញ្ជាក់ថា នេះជាលើកទី១ សម្រាប់ការចុះផាកពិន័យ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវ ដល់ប្រជាពលរដេ្ឋទាំងអស់ សូមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ខណៈដែលខេត្ដសៀមរាប មួយរយៈចុងក្រោយនេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្ដបន្ទាប់។

ដោយយោងតាមអនុក្រឹត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី១។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១។ ការផាកពិន័យបងប្អូននៅពេលនេះ ក៏ជាសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋជាទូទៅ ហើយក៏ជាការពង្រឹង និងជម្រុញដល់បងប្អូនចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត ក្នុងការកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ ចូលសហគមន៍ និងដើមី្បជៀសវាងការបិទផ្សារ ដែលបង្កឲ្យប៉ះពាល់ដល់បងប្អូនអាជីវករក្នុងផ្សារលើធំថ្មី ក៏ដូចនៅតាមទីប្រជុំជនផ្សេងៗឯទៀត។

ក្នុងនោះលោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ សូមចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខែ្សចម្លងជំងឺកូវីដ១៩ និង សូមឲ្យបងប្អូនដែលចេញ-ចូលផ្សារ និង តាមទីប្រជុំជន គឺត្រូវឲ្យពាក់ម៉ាស់បានគ្រប់ៗគ្នា កាលណាបងប្អូនមិនចូលរួមប្រើម៉ាស់នោះទេ បើប្រសិនជាមានការឆ្លងនោះ នឹងត្រូវបិទផ្សារនេះតែម្តង។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់, កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១៥៧នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ការផាកពិន័យនេះ គណៈកម្មការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ-១៩ នឹងបន្តធ្វើទៅតាមផ្សារ ទីប្រជុំជនផ្សេងៗ ព្រមទាំងតាមទីសាធារណៈបន្ថែមទៀត ពីព្រោះថា កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior