logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ ដែលបានរុះរើផ្ទះ ដោយសារការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅឃុំសូរគង ស្រុកកងមាស
43
11-Jun-2021
Sub-nation news
Link

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ ដែលបានរុះរើផ្ទះ ដោយសារការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ។

ឯកឧត្តម អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខេត្តកំពង់ចាម កន្លងមក បានទទួលរងនូវផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ នៅតាមបណ្តាក្រុងស្រុកចំនួន ៦ ដែលបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវបានធ្វើការផ្លាស់ប្តូរទីលំនៅទៅកាន់ទីតាំងថ្មី។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

គួរបញ្ជាក់ថា៖ អំណោយរដ្ឋបាលខេត្ត ផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ និងបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗចំនួន ២០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior