logo
Header Logo
News Detail
thumbnail
លោកជំទាវ មិថុនា ភូថង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ប្រចាំច្រកទ្វារអន្តរជាតិចាំយាម
62
08-May-2018
Sub-nation news
Link

ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ប្រចាំច្រកទ្វារអន្តរជាតិចាំយាម។ លោកជំទាវ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយក ទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការដ្ឋាន ដែលបានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ មុខងារ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ប្រចាំច្រកទ្វារអន្តរជាតិចាំយាម នា ពេលនេះ។ លោកជំទាវ បានបន្តថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជា មានការរីកចំរើនលើ គ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការ តាមបណ្តាប្រទេសនានាលើពិភពលោក ប្រទេសជិតខាង ពិតជា កិច្ចការសំខាន់ដែលមិនអាចខ្វះបាន ដើម្បីរក្សាសុខសុវត្ថិភាព និងបូរណភាពទឹកដី ព្រម ទាំងការអភិវឌ្ឍនានា។ ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៅលើឆាកជាតិ និងអន្តរជាតិ ក្នុង តំបន់ ព្រមទាំងប្រទេសជិតខាងនៃយើង ជាពិសេសប្រទេសថៃ ដែលខេត្តកោះកុង មានព្រំ ប្រទល់ជាប់ខេត្តត្រាត តែងតែមានជាប្រចាំ សម្រាប់កិច្ចការរដ្ឋបាល និងការប្រកបអាជីកម្ម របស់ បងប្អូនប្រជាពលរដ្ឋ យ៉ាងណាមិញក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ប្រចាំច្រកទ្វារ អន្តរជាតិចាំយាម ពិតជាអង្គភាពមួយដ៏សំខាន់ សម្រាប់ជួយសម្របសម្រួលកិច្ចការនានា។ លោកជំទាវ បានបានមានប្រសាសន៍បញ្ជាក់ថា ក្នុងឱកាសនេះដែរ នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ លោក វរសេនីយ៍ឯក គឹម សុខលី ជាប្រធានក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ប្រចាំច្រកទ្វារអន្តរជាតិចាំយាម ដែលលោក បានបំពេញការងារកន្លងមក លោក ពិតមានស្នាដៃល្អ សម្រាប់មុខតំណែងនេះ លោកតែងតែ មានទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលប្រចាំនៅច្រកទ្វារអន្តរជាតិ ចាំយាម រដ្ឋបាលខេត្ត អាជ្ញាធរស្រុក មន្ទីរ អង្គភាពនានា និងជាមួយភាគីថៃផងដែរ។ ទោះបី លោកត្រូវបានផ្លាស់ប្តូរទៅកាន់មុខតំណែងថ្មី ក៏លោកបានបន្សល់ទុកនូវស្នាដៃ និងគម្រូល្អៗ សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃរបស់ក្រុមទំនាក់ទំនង។ នាងខ្ញុំក៏អបអរសាទរចំពោះ លោក ឡេង ថូង ដែលត្រូវបានតែងតាំង ជាប្រធានក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ប្រចាំ ច្រកទ្វារអន្តរជាតិចាំយាម ថ្មីនាពេលនេះ ហើយក៏សូមលោកបន្ត និងបង្កើនការទំនាក់ទំនង កិច្ចសហការ អោយកាន់តែល្អថែមទៀត ជាមួយជាមួយស្ថាប័ននានា ដែលប្រចាំនៅច្រកទ្វារ អន្តរជាតិចាំយាម រដ្ឋបាលខេត្ត អាជ្ញាធរស្រុក មន្ទីរ អង្គភាពនានា និងជាមួយភាគីថៃ និងពង្រឹង ប្រសិទ្ធភាពការងារ អោយបានសមស្រប ជាមួយ តួនាទី ភារកិច្ច ដែលមានចែងក្នុងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior