logo
Header Logo
News Detail
thumbnail
កូនឈើចំនួន ៣.៥០០ដើម ត្រូវបានដាក់ដាំ និងចែកដល់អង្គភាព និងប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យរុក្ខទិវាឆ្នាំនេះ
136
19-Jul-2017
Sub-nation news
Link

កូនឈើសរុបចំនួន ៣.៥០០ដើម ក្នុងនោះ ប្រភេទគ្រញូង ១.៥០០ដើម ព្រទាំង ប្រភេទឈើ មានរយៈពេលយូរ និងឈើហូបផ្លែ ចំនួន ២.០០០ដើម បានដាក់ដាំ និងចែកចាយ ដល់អង្គភាព សាលារៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅក្នុងពិធីបុណ្យរុក្ខទិវា ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រារព្ធធ្វើឡើង នៅសាលាបឋមសិក្សាស្គន់ ភូមិតាសែន ឃុំសូទិព្វ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧នេះ ។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ខ្ពស់ និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្ដែង សកម្មភាព បាននឹងកំពុងអនុវត្តការដាំដើមឈើ នាឱកាសនេះ ។ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចការជាច្រើន ស្ទើគ្រប់វិស័យ ដែលក្នុងនោះវិស័យព្រៃឈើ វិស័យដីធ្លី បាននឹងកំពុងបន្តធ្វើកំណែទម្រង់ដោយផ្ដោតអាទិភាព លើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ដើម្បីធានាចីរភាព នៃកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន នៅជនបទ តាមរយៈការបង្កើត និងពង្រឹងសហគមន៍ព្រៃឈើ ការពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ ការអនុវត្តវិធានការ យ៉ាងម៉ឺងមាត់ ក្នុងការគ្រប់គ្រង ទប់ស្កាត់បទល្មើសព្រៃឈើ និងការពង្រឹងប្រសិទ្ធភាព គ្រប់គ្រងព្រៃបម្រុងទុក ផងដែរ ។ ឯកឧត្ដមរំលឹកថា ពិធីបុណ្យរុក្ខទិវា គឺជាវប្បធម៌ ដ៏ឧត្ដុងឧត្ដម កើតមានតាំងពីសម័យ សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដិ ក្នុងទិសដៅបន្តបន្តវេន នូវទិវានេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ កក្កដា ។ ក្នុនោះ ខេត្តកំពង់ចាមយើង បានរៀបចំពិធីនេះ តាំងពីឆ្នាំ១៩៩៤ និងមានចំនួន ២២លើក រួចមកហើយ ។ ដោយឡែក ឆ្នាំនេះ ជាឆ្នាំគម្រប់លើកទី២៣ សម្រាប់ខេត្តកំពង់ចាម ដែលជ្រើសរើសទីតាំងខាងលើ ដើម្បីរៀបចំបុណ្យរុក្ខទិវា ក្នុងគោលបំណងរំលឹកស្នាគ្រហសហ្ថ ដ៏ឧត្ដុងឧត្ដម របស់ព្រះករុណា ព្រះបាទនរោត្ដម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុន្នីនាថ សីហនុ តែងមានព្រះទ័យទុកដាក់ ក្នុងចលនាដាំដើមឈើនេះ ។ មិនតែប៉ុណ្ណោះ គឺក្នុងន័យបំផុសចលនា ដាំដើមឈើ នៅទូទាំងខេត្តកំពង់ចាមយើង ដើម្បីធ្វើឲ្យទឹកដី នៃខេត្តនេះ បានគ្របដណ្ដប់ដោយគម្របពណ៌បៃតង ជានិច្ច ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន បានផ្ដាំផ្ញើ ទៅដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវបន្តការបង្កើនការបណ្ដុះកូនឈើ ឲ្យបានច្រើនថែមទៀត ដើម្បីបំរើសកម្មភាពខាងលើ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីបង្កើនការចូលរួម ដាំដើមឈើ ពីគ្រប់ស្រទាប់មហាជន ពី ១ឆ្នាំ ទៅមួយឆ្នាំ ឲ្យកាន់តែផុលផុស ។ ក្រៅពីនោះ សូមសហការរួមគ្នា បន្តការដាំឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង ជាបន្តបន្ទាប់ នៅលើដីទំនេរ ទីទួល ទីទំនាប វត្តអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើនថែមទៀត ។ ទន្ទឹមនឹងនោះដែរ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកន្លងមក ធ្លាប់ធ្វើចំណាកស្រុក ទៅប្រកបរបរ កាប់ អារឈើ ឬប្រមូលផល អនុផលព្រៃឈើ ឬប្រម៉ាញ់សត្វ សូមបង្វែរនូវសកម្មភាពអវិជ្ជមានទាំងនោះ មកធ្វើការបង្កើនផលិតភាពកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឬប្រកបរបរផ្សេងៗទៀត ដើម្បីកាត់បន្ថយអតិបរមា លើសកម្មភាព នៃការបំផ្លាញព្រៃឈើ ។ ដោយឡែក នៅតាមទីវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើន ទីតាំងទាំងអស់នោះ នឹងធ្វើឲ្យក្លាយទៅជារមណីដ្ឋាន ឬក្លាយជាតំបន់ទេសចរណ៍ ។ ម្យ៉ាងវិញទៀត បើសាលារៀនណា ដែលមានទីធ្លាគ្របដណ្ដប់ ដោយម្លប់ឈើត្រឈឹងត្រឈៃ និងជាទីកន្លែងមនោរម្យ សម្រាប់សិស្សានិសិស្ស សម្រាក រៀនសូត្រ និងមកលេងកំសាន្ត ផងដែរ ៕ សារ៉ាត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior