នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសណ្ឋាគារ ប្រីលលានស៉ី និងកាស៉ីណូ ប៉ឡាយ ឧបត្ថម្ភ អង្ករ ៣.០០០គីឡូ ទឹកសុទ្ធ១.០០០កេស មីម៉ាម៉ា ១០០កេសធំ ត្រីខ ៨០កេស និងម៉ាសចំនួន២០.០០០ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសណ្ឋាគារ ប្រីលលានស៉ី និងកាស៉ីណូ ប៉ឡាយ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។
លោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ