logo
Header Logo
News Detail
thumbnail
ឯកឧត្តម យន្ត មីន អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៣០០នាក់ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
49
06-May-2018
Sub-nation news
Link

ព្រឹកថ្ងៃអាទិត្យ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ មកពីភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ នៅបរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។

ក្នុងឱកាសនេះដែរ ឯកឧត្ដម យន្ត មីនបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម យន្ត មីន បន្តថា ៖ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនៅទូទាំងប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងនៅទីប្រជុំជន និងជនបទ។ ជាពិសេសបានធ្វើអោយ ជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់។ ឯកឧត្តមអភិបាលខេត្ត ក៍បានបញ្ជាក់ថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបានធ្វើអោយប្រជាពលរដ្ឋអាចរស់នៅដោយសុខដុមរមនាជាមួយគ្នា ពោលគឺ "អ្នកក្រក៏រស់បាន អ្នកមានរស់បានដូចគ្នា"។ ឯកឧត្តម បានផ្តាំផ្ញើប្រជាពលរដ្ឋចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋាភិបាល ១.ចៀសឆ្ងាយពីគ្រឿងញៀន ២.គ្រោះថ្នាក់ចរាចរណ៍ ៣.ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៤.អំពើហឹង្សាក្នុងគ្រួសារ និងក្រុមបងតូច បងធំ ដើម្បីធានាសុវត្ថិភាពនៅក្នុងសហគមន៍មូលដ្ឋាន ពិសេសការពាសុខសន្តិភាពដែលយើងមានសព្វថ្ងៃនេះអោយបានគង់វង្ស ទើបប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនសម្រាប់កូនចៅយើងជំនាន់ក្រោយ។ ឯកឧត្តមអភិបាលខេត្ត ក៍បានរំលឹកដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានជូនលោកគ្រូ អ្នកគ្រូ ៨០នាក់ ក្នុងម្នាក់ ៤០,០០០រៀល រីឯសិស្សានុសិស្សជូនសៀវភៅ ប៊ិច និងថវិកាមួយចំនួន ដោយឡែកប្រជាពលរដ្ឋចូលរួម ៣០០នាក់ ទទួលបានសារ៉ុង១ ក្រណាត់សរ ទឹកត្រី ២ដប ប៊ីចេង ១កញ្ចប់ និងថវិកា ២០,០០០រៀល ៕ (ដោយក្រុមគេហទំព័រដ្ឋបាលខេត្តព្រះសីហនុ)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior