logo
Header Logo
News Detail
thumbnail
ខេត្តកណ្តាល​បានប្រារព្ធ​ពិធីអបអរ​សាទរ​ខួប​លើកទី១៥៥​ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម​ ៨ឧសភា​ ឆ្នាំ​២០១៨​
62
05-May-2018
Sub-nation news
Link

នៅព្រឹកថ្ងៃសៅរ៍​ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានប្រារព្ធ​ពិធីមីទ្ទិញអបអរ​សាទរ​ខួប​លើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម​ ៨ឧសភា ​ឆ្នាំ​២០១៨ ក្រោមប្រធានបទ​ ​"កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល"​ ។

កម្មវិធីនេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និង​ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ​ ឯកឧត្ដម លោកជំទាវ​ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិត​ ​យុវជន​ស្ម័គ្រចិត្ត​ ​ព្រមទាំងសប្បុរសជន សរុប​ប្រមាណ​ចំនួន​ ៣៧៨០នាក់។​

កម្មវិធីនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលបានថវិកា ឧបត្ថម្ភពីសប្បុរសជនសម្រាប់ទុកបម្រុងយកទៅជួយជនរងគ្រោះមានចំនួនសរុប​ ៥១៣០៧២​ ដុល្លារ​អាមេរិក (ប្រាំរយដប់បីពាន់​ ចិតសិបពីរ​ ដុល្លារអាមេរិក)។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior