logo
Header Logo
News Detail
thumbnail
លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ
51
05-May-2018
Sub-nation news
Link

ថ្ងៃសៅរ៍ ៦ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាងកុក នៅស្រុកមណ្ឌលសីមា។ លោកជំទាវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនិងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និងទី៣ ដើម្បីកំណើនការងារ សមធម៌ ការងារ និងប្រសិទ្ធភាព ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើកំណែទម្រង់លើគ្រប់វិស័យ ដោយឡែកគោលនយោបាយជាតិមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនថេរ ជាមធ្យមប្រចាំឆ្នាំ ៧ ភាគរយ។ ជាក់ស្តែងសព្វថ្ងៃនេះបងប្អូនកម្មករនិយោជិត ទទួលបាន ៖

១-ពិនិត្យ និងព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយមិនបង់ប្រាក់

២-បានអនុវត្តកម្មវិធីផ្តល់ប្រាក់ឈ្នួល ១២០ ភាគរយ និងការឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូនជូនកម្មការិនី

៣-ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន ១នាក់ ផ្តល់ជូនកូន១នាក់ ៤០ ម៉ឺនរៀល កូនភ្លោះ២នាក់ ៨០ ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ១លាន ២សែនរៀល ព្រមទាំងថវិកា បន្ថែម ៥ លានរៀល ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នុងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់

៤-រាជរដ្ឋាភិបាល បានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០ ភាគរយ ចាប់ពីខែមករា ឆ្នាំ២០១៨

៥-រដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងធ្វើដំណើរតាមរថយន្តក្រុងក្នុងរាជធានីភ្នំពេញ ដោយឥតបង់ប្រាក់

៦-រាជរដ្ឋាភិបាលកំពុងរៀបចំដាក់អោយអនុវត្តរបបសន្តសុខសង្គមផ្នែកសោធននិវត្តន៍ឆ្នាំ២០១៩

៧-រាជរដ្ឋាភិបាល ផ្តល់ហិរញ្ញប្បទាន សម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ដែលរោងចក្របិទទ្វារដោយម្ចាស់រត់ចោល

៨-រាជរដ្ឋាភិបាល កំពុងពង្រឹងកិច្ចសហការ ជាមួយប្រទេសជាដៃគូ។ បងប្អូន ដែលបម្រើការងារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាងកុក ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាផងដែរ។

លោកជំទាវ បានបន្តរំលឹកអំពីដំណើរការកសាងប្រទេសជាតិកន្លងមក និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់ខេត្តកោះកុង ព្រមទាំងផ្តល់ជាវត្ថុអនុស្សាវរីយ៍ ជូនបងប្អូន ដោយឆ្លើយសំនួរ និងការចាប់រង្វាន់ផ្សងសំណាង៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior