logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដឹកនាំប្រជុំផ្សព្វផ្សាយក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋាន
41
05-May-2018
Sub-nation news
Link

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំប្រជុំផ្សព្វផ្សាយក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋាន នារសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅសាលាប្រជុំសាលាខេត្ត។ ក្រោយពីបានស្តាប់សេចក្តីសម្រេច ដែលអានដោយលោកនាយករដ្ឋបាលរួចមក ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថាការបង្កើតក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋាននេះគឺអនុវត្តទៅតាមលិខិតលេខ ៦៦៥ សជណ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋានចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ ក្រុមការងារនេះត្រូវបានបង្កើតឡើងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពសង្គម និងដោះស្រាយឱ្យបានទាន់ពេលវេលា មានប្រសិទ្ធិភាពចំពោះបញ្ហាអសកម្មណាមួយដែលកើតឡើងនៅក្នុងមូលដ្ឋាន ជាពិសេសគឺទប់ស្កាត់នូវគោលបំណងទុច្ចរិតណាមួយរបស់ក្រុមចលនាឧទ្ទាម ក្នុងការបង្ករឱ្យមានអស្ថេរភាប ចលាចលសង្គម ដែលប៉ះពាល់ដល់បរិយាកាសបោះឆ្នោតនៅកម្ពុជា។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដើម្បីរក្សានូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសធានាឱ្យបាននូវការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior