logo
Header Logo
News Detail
thumbnail
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
104
27-Apr-2018
Sub-nation news
Link

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ២៧ ខែមេសា ឆ្នាំ២០១៨នេះ លោក ពេជ សាវ៉ាន់ អភិបាលរង នៃគណ:អភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។ ពិធីនេះរៀបចំនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ស្នងការរង លោកអភិបាលក្រុង ស្រុក លោកអនុប្រធានការិយាល័យកណ្តាល លោកអនុប្រធានសេនាធិការ លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងការិយាល័យ និងលោក លោកស្រីដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ សរុបចំនួន ២៩៨នាក់ ។ សូមបញ្ជាក់ថាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ នៅថ្ងៃនេះរួមមាន ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ថ្នាក់ស្នងការរង ០៤រូប ថ្នាក់នាយរងការិយាល័យ ០៤រូប ថ្នាក់អធិការរង ០៨រូប បំពាក់ឋានន្តរសក្តិ ចាប់ពីថ្នាក់អនុសេនីយ៍ទោ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ៦០រូប និងបំពាក់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ ០១រូប ថ្នាក់មហាសេនា ០១រូប ថ្នាក់ធិបឌិន ១រូប និងមេដាយការងារ មាស ប្រាក់ និងសំរឹទ្ធិ ចំនួន ៦០រូប ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior