logo
Header Logo
News Detail
thumbnail
ពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាក្រុងស្វាយរៀង និងស្រុករំដួល
33
27-Apr-2018
Sub-nation news
Link

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាក្រុងស្វាយរៀង និងស្រុករំដួល ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អស់លោកគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អភិបាលក្រុង ស្រុកពាក់ព័ន្ធ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្រុង ស្រុក និងឃុំ សង្កាត់ក្នុងខេត្ត ព្រមទាំងបងប្អូនអតីតយុទ្ធជន សរុប ៩០៥នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ការផ្ដល់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជននៅពេលនេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសមាគមអតីតយុទ្ធជនកម្ពុជា មិនដែលបំភ្លេច និងនៅតែចងចាំជានិច្ច អំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ។ ទន្ទឹមនេះ ជាមួយនិងការចូលរួមអបអរសាទរចំពោះបងប្អូនអតីតយុទ្ធជន ក្រុងស្វាយរៀង និងស្រុករំដួល ដែលនឹងត្រូវបំពាក់មេដាយការពារជាតិនៅថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្ត ដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្នើផ្ដល់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជន និងសូមសម្ដែងនូវការអរគុណចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសដោយផ្ទាល់អញ្ជើញមកបំពាក់មេដាយនៅថ្ងៃនេះ ដែលជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់បងប្អូនអតីតយុទ្ធជន ដើម្បី បន្តចូលរួមថែរក្សា ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប ។ មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទំាងមូល ដោយលោកជំទាវបានលើកឡើងអំពីគំរូវីរភាពរបស់សម្តេចទាំងទ្វេ ដែលជានិច្ចជាកាល តែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជនរបស់យើងទាំងអស់គ្នា ដែលឆ្លុះបញ្ចាំងតាមរយៈ ការគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកម្ពស់ជីវភាពបងប្អូន អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាការលើកទឹកចិត្តដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ។ ជាមួយនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា សន្ដិភាពដែលនាំឲ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងរបស់យុទ្ធជនទាំងអស់ ដែលគុណូបការៈនេះ គឺពិតជាមិនអាចបំភ្លេចបាននោះទេ ។ នៅចុងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបំពាក់មេដាយជានិមិត្តរូបជូនអតីតយុទ្ធជន ចំនួន ១០រូប និងផ្ដល់ជូនប្រាក់ឧបត្ថម្ភដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនសម្រាប់អតីតយុទ្ធជនទាំងអស់ដែលបានមកចូលរួម ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior