logo
Header Logo
News Detail
thumbnail
អបអរពិធី​ឆ្លងព្រះវិហារ​ និងសម្ពោធសមិទ្ធិផលនានា​ នៅវត្តខែលជ័យ​សិរីសោភណមុនីរតនៈ ខេត្តកំពង់ចាម
85
27-Apr-2018
Sub-nation news
Link

អបអរពិធី​ឆ្លងព្រះវិហារ​ និងសម្ពោធសមិទ្ធិផលនានា​ នៅវត្តខែលជ័យ​សិរីសោភណមុនីរតនៈ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ស្ថិតនៅឃុំអូរស្វាយ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៨ មានប្រារព្ធពិធីឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា​ នៅវត្តខែលជ័យ​សិរីសោភណមុនីរតនៈ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ស្ថិតនៅឃុំអូរស្វាយ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។ មានប្រយោជន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានពាំនាំប្រសាសន៍ ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម។ បន្ថែមនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្ដម គួច ចំរើនក៏បានលើកឡើងផងដែរថា នៅក្នុងអំឡុងឆ្នាំ១៩៧៥ ប្រទេសជាតិចាប់ផ្តើមកើតសង្គ្រាមក្នុងផ្ទៃប្រទេស រហូតដល់ក្រោមការដឹកនាំរបស់ពួក អាវខ្មៅ ប៉ុល ពត បានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ចំពោះវត្តខែលជ័យសេរីសោភណ្ឌមុនីរតនះក៏ត្រូវបានពួកនេះយកធ្វើជាទីដាក់អាវុធ និងកន្លែងសំលាប់មនុស្សផងដែរ ។ក្រោយថ្ងៃរំដោះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះទីវត្តអារាមខែជ័យត្រូវបានកសាង ឡើងវិញហើយត្រូវដាក់សម្ពោធអោយប្រើប្រាស់នាពេលបន្ទិចទៀតនេះ។ ឯកឧត្តម ក៏បានជម្រុញអោយមន្រ្តីគ្រប់ជំនាញ អធិការស្រុកក្រុង មេឃុំ មេភូមិ អភិបាលស្រុកក្រុង នឹងមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ត្រូវខិតខំបង្កើនការយកចិត្តទុក្ខដាក់បន្ថែមឲ្យខ្លាំងជាងនេះបន្តទៀត ពីបព្ហាាគ្រឿងញៀនដែលនៅពេលបច្ចុប្បន្នកំពុងជះឥទ្ធិពលខ្លាំងដល់សង្គមខ្មែរយើងទាំងមូល មិនថាចាស់ឬក្មេង គ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺស្រទាប់យុវ័យតែម្តង ។ ប្រសិនបើមានបងប្អូនកូនចៅ សាច់ញាតិណាមួយ នៅក្នុងគ្រួសារដែលបានសេពគ្រឿងញៀន ត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន នៅតាមមូលដ្ឋាន និងមណ្ឌលសុខភាពស្រុករបស់ខ្លួន ដោយជួយរក្សាការសំងាត់ និងមិនចំណាយថវិកាណាមួយឡើង។ ហើយឯកឧត្តមក៏បានផ្តាំផ្ញើអោយកងកំលាំងសមត្ថកិច្ចចុះអន្តរាគមន៍ ត្រួតពិនិត្យតាមរថយន្តដឹកទំនិញធំៗក្នុង១សប្តាហ៍ដងក្នុង១ខែយ៉ាងតិចអោយបាន ៤ដង។ ដើម្បីចង់ដឹងថា តើរថយន្តធំៗបើកបរនៅពេលយប់មានអ្នកប្រើប្រាស់សារធាតុញៀនដែលឬទេ។ ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ចាប់ពីពេលនេះតទៅ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior