ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ រដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្ធពិធីប្រកាសតែងតាំង អភិបាលខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤១៩ ស្តីពីការតែងតាំងអភិបាល នៃគណអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខេត្តក្រចេះ។ ក្នុងឱកាសនោះមានការចូលរួមជាគណៈអធិបតី ពីឯកឧត្ដមរដ្ឋមន្រ្តី ឯកឧត្ដមរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ ស្ទឹងត្រែង ឯកឧត្តមអភិបាលខេត្តរតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ និងភ្ញៀវកិត្តិយសចូលរួមសរុបប្រមាណ៤៥០នាក់។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្តចេះ (ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨)