នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍ព្រំដែន ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ផល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ឯកឧត្តម ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំង លោកស្នងការនគរបាលខេត្ត ប្រធានទីចាត់ការច្រកទ្វារព្រំដែន ប្រធានអង្គភាពជំនាញពាក់ព័ន្ធ នៃច្រកទ្វារព្រំដែន អភិបាលស្រុក ពាក់ព័ន្ធ និងប្រធាន ឬតំណាងប៉ុស្តិ៍ពាក់ព័ន្ធ បានប្រព្រឹត្តទៅ នៅ សាលប្រជុំសាលាខេត្តមណ្ឌលគិរី ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី (ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨)