logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត អាជ្ញាធរឃុំ ទប់ស្កាត់រថយន្តដឹកទំនិញធុនធំដែលធ្វើឱ្យខូចផ្លូវក្នុងភូមិ
121
24-Apr-2018
Sub-nation news
Link

ក្នុងឱកាសដែលអញ្ជើញចុះសំណេះសំណាល និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែតនាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឱ្យអាជ្ញាស្រុក និងអាជ្ញាធរឃុំពេជសារ ឃុំក្រពុំឈូក និងឃុំព្រៃយុថ្កា សហការគ្នាទប់ស្កាត់ឱ្យបាននូវរថយន្តធុនធំដឹកទំនិញ ជាពិសេសរថយន្តដឹកស្កបើកបរតាមភូមិសាស្ត្រឃុំទាំង៣ ដើម្បីចុះទូកដឹកទៅប្រទេសវៀតណាម ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្លូវលំនៅក្នុងភូមិឃុំ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋគាត់មានកង្វល់គឺជារឿងត្រឹមត្រូវពីព្រោះរថយន្តទាំងនោះធំពេក ក្នុងការបើកបរលើផ្លូវក្នុងភូមិឃុំរបស់យើង ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជានាំឱ្យខូចខាតដល់ផ្លូវរបស់យើង។ ឯកឧត្តមបន្តថា យើងមិនហាមឃាត់គាត់ដឹកទំនិញទាំងនោះ ចុះតាមកំពង់ចំណតទូកនេះទេ ប៉ុន្តែសុំឱ្យគាត់រំលែកចាប់ពីផ្លូវជាតិមក ដឹកតាមរថយន្តតូចៗដែលមិនបង្កឱ្យប៉ះពាល់ដល់ផ្លូវលំតាមភូមិ តាមឃុំរបស់យើង។

ក្រោយពីស្តាប់នូវប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តរួចមក បងប្អូនប្រជាពលរដ្ឋបានសំដែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានជួយដោះស្រាយ និងមានវិធានការចំពោះបញ្ហានេះ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior