logo
Header Logo
News Detail
thumbnail
វគ្គបណ្ដុះបណ្ដាលអំពីសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
259
23-Apr-2018
Sub-nation news
Link

ដើម្បី ផ្សព្វផ្សាយគោលការណ៍ និងនីតិវិធីនានា ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងឃុំ សង្កាត់ ដល់មន្ត្រីពាក់ព័ន្ធនៅថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុក ជាពិសេស ដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្អ ដើម្បី ឲ្យប្រតិបត្តិករ ដល់ច្បាស់អំពីគោលការណ៍ និងនីតិវិធីនានា ដែលមានចែងនៅក្នុងសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។ នៅព្រឹកថ្ងៃចន្ទ ០៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពីសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់រដ្ឋបាលឃុំ សង្កាត់ របស់ស្រុកកំពង់សៀម និងក្រុងកំពង់ចាម នៃខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណជា ១៧០នាក់ នៅសាលប្រជុំសាលា ខេត្តកំពង់ចាម ។ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ដែលបានអញ្ជើញបើកវគ្គខាងលើ បានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺជាការអនុវត្តតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងសេចក្ដីណែនាំការអនុវត្តគម្រោងឃុំ សង្កាត់ ដើម្បី ធានាបានដល់នូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឲ្យបានល្អប្រសើរ ហើយបានឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានពិតប្រាកដ ។ ឯកឧត្ដម បញ្ជាក់ដែរថា វគ្គនេះ គ្រោងអ្នកចូលរួមប្រមាណ ១.០៧២នាក់ ហើយធ្វើការបណ្ដុះបណ្ដាលតាមស្រុក ដោយគិតចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្នាក់ខេត្ត ដោយមានរដ្ឋបាលសង្កាត់ របស់ក្រុងកំពង់ចាម និងរដ្ឋបាលឃុំ របស់ស្រុកកំពង់សៀម ដែលមានវត្តមានមន្ត្រី និងក្រុមប្រឹក្សាឃុំ សង្កាត់ ចូលរួម ១៧២នាក់ ។ ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា តាមរយៈការប្រើប្រាស់មូលធិ ដែលបានវិភាជន៍មករដ្ឋបាល ថ្នាក់ក្រោមជាតិ និងការអនុវត្តស្របតាមសេចក្ដីណែនាំ របស់រាជរដ្ឋាបាល បានធ្វើឲ្យមានការរីកចំរើនទាំងអស់ គឺបានមកពីការខិតខំប្រឹងប្រែង ការសហការ និងមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ ព្រមទាំង មានការចូលរួមពីប្រជាពលរដ្ឋ ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ហើយបានចូលរួមសម្រេច ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបាន ១០% ក្នុង ១ឆ្នាំ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ ដើម្បី ធានាបាននូវការរៀបចំគម្រោង មូលនិធិឃុំ សង្កាត់ ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការប្រើប្រាស់មូលនិធិឆ្នាំ២០១៩ ឃុំ សង្កាត់ គប្បី យកចិត្តទុកដាក់ ដោយត្រូវលើកកម្ពស់ភាពជាម្ចាស់ លើការរៀបចំគម្រោង ការធ្វើលទ្ធកម្ម និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគម្រោង ។ ដូចគ្នានោះដែរ គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ ត្រូវអនុវត្តតួនាទី និងការទទួលខុសត្រូវ ក្នុងពេលដំណើរការលទ្ធកម្ម ប្រកបដោយតម្លាភាព គណនេយ្យភាព នៅពេលប្រជុំបើកសំណើរដេញថ្លៃ របស់អ្នកទទួលការ ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោង ដោយបញ្ជៀសការយឺតយាវ ឆ្លងឆ្នាំ ផ្ទុយពីនីតិវិធី ។ ដោយឡែក ដើម្បី ឲ្យវគ្គបណ្ដុះបណ្ដាលនេះទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្ដម គួច ចំរើន  បានស្នើទៅដល់សិក្ខាកាម ដែលជាអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់តាមដានស្ដាប់បទបង្ហាញ ពីគ្រូឧទ្ទេសនាម ដើម្បី ទទួលយកចំណេះដឹងថ្មីៗ សម្រាប់បង្កើននូវសមត្ថភាព គ្រប់គ្រងដឹកនាំ ឲ្យកាន់តែមានភាពត្រឹមត្រូវ ហើយនឹងទាន់ពេលវេលា ស្របទៅតាមគោលណ៍ណែនាំ ដែលជាឯកសារគតិយុត្ត ដែលមានរួចមកហើយ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior