logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ ក្នុងការសាងសង់រង្វង់មូលវិមានឯករាជ្យ
71
22-Apr-2018
Sub-nation news
Link

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ បានចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរសាងសង់រង្វង់មូលវិមានឯករាជ្យកណ្តាលក្រុងស្ទឹងសែន និងសួនលម្អតាមដងផ្លូវ នៅព្រឹកថ្ងៃអាទិត្យ ០៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។ ការរៀបចំសាងសង់រង្វង់មូលវិមានឯករាជ្យនេះ គឺស្របទៅតាមប្រវត្តិសាស្ត្រខ្មែរក្នុងរជ្ជកាលព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដិ ទ្រង់បានដណ្តើមឯករាជ្យភាពពីបារាំងចន្លោះឆ្នាំ ១៩៤៩-១៩៥៣ ។ នេះជាសមិទ្ធិផលថ្មីមួយសម្រាប់ខេត្តកំពង់ធំក្នុងសម័យសម្តេចតេជោហ៊ុនសែន ក្រោមការមូលមតិគ្នារបស់គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។ ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពីធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខ សម្រាប់ការសាងសង់នេះ ជាពិសេសបូជាស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។ ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានលើកឡើងថា អាជ្ញាធរខេត្ត កំពុងតែរៀបចំកែលម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ក្នុងនោះមានសាងសង់រង្វង់មូលវិមានឯករាជ្យ ដោយមានលម្អដោយផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ និងសាងសង់ច្រំាងស្ទឹងសែនទំាងសងខាង ព្រមទំាងពង្រីកសួនកុមារឲ្យបានធំជាងមុន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ លម្ហែកាយ លំហាត់ប្រាណ និងរៀបចំសណ្តាប់ធ្នាប់ ដោយមានការកាត់នូវសន្យាបតូបលក់ដូរនៅតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណ្ឌភាពក្រុង បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តមបញ្ជាក់ថា ការរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែននេះ នឹងបញ្ជប់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៩ នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior