logo
Header Logo
News Detail
thumbnail
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ ១៥៧៧ ប្រវែងសរុប ៥១,៨០គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង
126
02-Apr-2018
Sub-nation news
Link

ព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ ១៥៧៧ ប្រវែងសរុប ៥១,៨០គីឡូម៉ែត្រ ចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត (ច្រកទ្វារព្រំដែន៤០០) ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីតាំងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុក ប្រជាពលរដ្ឋក្នុងស្រុកសំឡូត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបជាង ៦០០០នាក់ ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវលេខ១៥៧៧ នេះ មានប្រវែងសរុប ៥១,៨០គីឡូម៉ែត្រ ចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត (ច្រកទ្វារព្រំដែន៤០០) ខេត្តបាត់ដំបង នេះ ត្រូវបានស្ថាបនាតាមស្តង់ដាចិន Class III ដែលមានទទឹ ៩ម៉ែត្រ ក្រាលកៅស៊ូពីស្រទាប់ (DBST) លើទទឹងផ្លូវ៨ម៉ែត្រ ក្នុងនោះមានស្ពានចំនួន ៧កន្លែង លូមូលគ្រប់ប្រភេទ ៩៥កន្លែង លូជ្រុង១៥កន្លែង រៀបចំថ្មភ្នំធ្វើជើងទេផ្លូវចំនួន ៣៥០០០ម៉ែត្រគូប និងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គូសគំនូសចរាចរណ៍ បង្គលគីឡូម៉ែត្រ និងបង្គោលសុវត្តិភាពតាមដងផ្លូវ ។ គម្រោងនេះចំណាយថាវិកាអស់ចំនួន ៣៨,២១២ លានដុល្លាអាមេរិក ។ ផ្លូវលេខ១៥៧៧ នេះជាផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់មួយសម្រាបើបម្រើដល់កិច្ចការការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលតភ្ជាប់តំបន់ភូមិភាគកណ្តាល និងវាលទំនាបផ្នែកខាងលើ ទៅនឹងភូមិភាគខាងលិចប្រទេស ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior