logo
Header Logo
News Detail
thumbnail
លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីចុះសួរសុខទុក្ខ កងកំលាំងនគរបាលជាតិ នៅតាមបណ្តាវរៈនគរបាលការពារព្រំដែន
16
31-Mar-2018
Sub-nation news
Link

ថ្ងៃសៅរ៍ ១៥ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីចុះសួរសុខទុក្ខ កងកំលាំងនគរបាលជាតិ នៅតាមបណ្តាវរៈនគរបាលការពារព្រំដែន។ លោកជំទាវ អភិបាលខេត្ត បានរាយការណ៍ អំពីសន្តិសុខ នាពេលកន្លងមក មានស្ថានភាពល្អប្រសើរ ទាំងផ្ទៃក្នុងខេត្ត និងតាមបន្ទាត់ព្រំដែន ទាំងព្រំដែនទឹកក្តី ព្រំដែនគោកក្តី។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បានបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានល្អប្រសើរ ដោយរក្សាបាន នូវសុខសុវត្ថិភាព ជូនប្រជាជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ ដោយឡែកនៅតាមបន្ទាត់ ព្រំដែនក៏មានសន្តិភាព និងរក្សាបានយ៉ាងល្អនូវអធិបតេយ្យភាព បូរណភាពទឹកដី របស់កម្ពុជាយើង។ សមិទ្ធផល ទាំងនេះពិតកើតមានឡើងការរួមចំណែកយ៉ាងសកម្មពីកំលាំងមហាសាមគ្គីជាតិ ឯកភាពជាតិ និងពីការតស៊ូប្តូរផ្តាច់ ក្នុងការថែរក្សាបូរណភាពទឹកដី ជាពិសេស នៅតាមបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង។ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញ ដែលរួមមាន កងយោធពលខេមរភូមិន្ទ និងកងកំលាំងវរៈនគរបាលការពារព្រំដែន ដែលនៅទីនេះ រួមមាន គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៣ វរៈនគរបាលការពារព្រំដែនគោក លេខ៨២៧ និងវរៈគរបាលការពារព្រំដែនទឹកលេខ២៦៩ ជាកំលាំងឈរជើង ដែលបាន សាមគ្គីភាព សហការគ្នា យ៉ាងល្អប្រសើរ ក្នុងការថែរក្សាសន្តិសុខព្រំដែន និងបូរណភាពទឹកដី។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាជនក្នុងខេត្តកោះកុងទាំងមូល នាងខ្ញុំសូមគោរពថ្លែងអំណរគុណ និងសំដែងនូវទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះពលិកម្ម និងស្មារតីស្នេហាជាតិខ្ពស់ របស់កងកំលាំងទាំងអស់នៃយើង។ ក្នុងឱកាសនេះដែរ នាងខ្ញុំក៏សូមថ្លែងនូវការគោរព និងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីងុ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងបង្កលក្ខណៈ គ្រប់បែបយ៉ាង សំដៅធ្វើយ៉ាងណាអោយកងកំលាំងគ្រប់ប្រភេទ របស់យើងមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ។ នាងខ្ញុំក៏សូមសំដែង អំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចក្រឡាហោបនម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់កងកំលាំងនគរបាលជាតិ នៅតាមបណ្តាវរៈនគរបាលព្រំដែនទាំងអស់ដោយបានបែងចែក ក្រុមដឹកនាំកងកំលាំងនគរបាលជាតិ និងមន្ត្រីស៊ីវិល នៃក្រសួងមហាផ្ទៃ ដើម្បីចុះសួរសុខទុក្ខកងកំលាំងនគរបាលជាតិ នៅតាមបណ្តាវរៈនគរបាលការពារព្រំដែន ជាក់ស្តែងថ្ងៃនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានដឹកនាំប្រតិភូ មកកាន់ទឹកដីខេត្តកោះកុង។ ក្នុងនាមអាជ្ញាធរខេត្ត នាងខ្ញុំសូមត្រៀមលក្ខណៈក្នុងការសហការ សម្របសម្រួល និង បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីអោយអង្គភាពវរៈនគរបាលការពារព្រំដែនរបស់យើង បំពេញ តួនាទី ភារកិច្ច បានប្រកបដោយជោគជ័យ ស្របតាមបេសកកម្ម ដែលរាជរដ្ឋាភិបាលបាន កំណត់៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior