logo
Header Logo
News Detail
thumbnail
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីសច្ចាប្រធានជូនដល់កាយរឹទ្ធកម្ពុជាខេត្តសៀមរាប និងពិធីជប់លៀងដើម្បីអបអរសាទរ ទិវាសន្តិភាព ២០២០
42
13-Oct-2020
Sub-nation news
Link

      ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីសច្ចាប្រធានជូនដល់កាយរឹទ្ធកម្ពុជាខេត្តសៀមរាប និងពិធីជប់លៀងដើម្បីអបអរសាទរ ទិវាសន្តិភាព ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរិទ្ធកម្ពុជា។

      ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណចំពោះកាយរឹទ្ធជាតិកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីជាប្រធាន ដែលបានជ្រើសរើសយកខេត្តសៀមរាប ក្នុងការរៀបចំពិធីជិះកង់ដើម្បីអបអរសាទរ សន្តិភាពឆ្នាំ២០២០ នៅលើទឹកដីខេត្តសៀមរាប-អង្គរដ៏បវរនៃយើង។ ការប្រារព្ធខួបអបអរសាទរទិវាសន្តិភាព ២១ កញ្ញា ២០២០ ក្រោមប្រធានបទ «ការកសាងសន្តិភាពជាមួយគ្នា» បានប្រព្រឹត្តទៅទន្ទឹមនឹងការប្រារព្ធខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ដែលជាទិវាដ៏មានសារៈសំខាន់ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការសម្ដែងចេញនូវសាមគ្គីភាព រួមគ្នាការពារ ពហុភាគីនិយម គោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សសុជាតិ។ ជាក់ស្តែងនាថ្ងៃនេះ កាយរឹទ្ធជាតិកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងកាយរិទ្ធជាតិកម្ពុជា ខេត្តសៀមរាប រៀបចំកម្មវិធីពិសាអាហារសាមគ្គី និងកម្មវិធីជិះកង់នៅលើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹង ពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភា ព ជាតិ បន្តជំរុញស្មារតី និងពោតដៃគ្នាជាធ្លុងមួយ ថែរក្សាឲ្យបានគង់ វង្ស នូវសុខសន្តិភាពយូរអង្វែង សំរាប់កម្ពុជាយើង និងពិភពលោក ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍ និងការរីកចម្រើន។

      ឯកឧត្តមបានបន្ថែមថា ក្នុងរយៈពេលកន្លងទៅនេះ កាយរឹទ្ធ ច្បង កាយរឹទ្ធប្អូនយើងបានចូលរួមធ្វើការងារសង្គម ជាច្រើន រួមមាន៖ ចូលរួមដាំកូនឈើ ចូលរួមផ្សព្វផ្សាយ អំពីការរីករាលដាលនៃជំងឺកូវីដ- ១៩ ចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោគ ចូលរួមជិះកង់ដើម្បី ស្វែងរកមូលនិធិ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួម ផ្សព្វផ្សាយអំពីការសម្អាតអនាម័យ បរិស្ថាន។ល។

      ជាមួយនេះដែរ ក្នុងនាមកាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប ឯកឧត្តម សំណូមពរ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធជាតិកម្ពុជា មេត្តាជួយផ្តល់នូវគ្រឿង ឥស្សរិយស ជូនដល់កាយរឹទ្ធជាតិកម្ពុជាខេត្តសៀមរាប ដើម្បីពាក់ជូននូវកាយរឹទ្ធ ដែលមាននៅតាមបណ្តាលក្រុង-ស្រុកទាំង១២៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior