កំពង់ស្ពឺ ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ២៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី២ ដែលធ្វើឡើងនៅទីលានមណ្ឌលកីឡាខេត្តកំពង់ស្ពឺ ៕ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យនេះ ជាព្រឹត្តិការមួយដ៏សំខាន់ ដើម្បីបង្ហាញនូវបទពិសោធន៍របស់បណ្ដាស្ថាប័នពាក់ព័ន្ធកងកម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្ករឡើង ដោយអគ្គីភ័យ ការពារ និងសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋ ហើយនេះជាលើទី០២ ហើយសម្រាប់ ទឹកដីខេត្តកំពង់ស្ពឺ ដែលប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ។ យោងតាមស្ថិតិគ្រោះថ្នាក់ ដែលបណ្ដាលមកពីគ្រោះថ្នាក់អគ្គីភ័យឆ្នាំ២០១៧ ប្រៀបទៅនឹងឆ្នាំ២០១៦ គីមានមានការថយចុះគួរឱ្យកត់សម្គាល់ គីបានកើតឡើងចំនួន ១៧លើក /១៩លើក ថយចុះចំនួន ០២លើក ស្មើនឹង១១% ។ . ក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗដូចជា ៖
១-សូមមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយល់ថា ការបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ច របស់គ្រប់ក្រសួង អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់ៗរូប ដែលទាំងអស់គ្នាចាំបាច់ត្រូវមាន ស្មារតីប្រុងប្រយ័ត្ន កុំឲ្យមានអគ្គិភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់ នៅពេលមានអគ្គិភ័យ កើតឡើង ។
២- អាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវបង្កើនវិធារអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពចូលរួមចលនាបង្ការ និងពន្លត់អគ្គិភ័យ នៅមូលដ្ឋាន ជាពិសេសឲ្យពួកគាត់មានការប្រុងប្រយ័ត្នគ្រប់ពេលចំពោះដើមចមដែលអាចបង្ករឲ្យកើតមានអគ្គិភ័យ ដូចជា៖ ភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើងសំរាម ភ្លើងព្រៃ បារី រំសេវ កាំជ្រួច ប្រេងឥន្ទនៈ ចរន្តអគ្គិសនី ចំហេះឧស្ម័នសាធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះ ។ ជាមួយនោះត្រូវជម្រាបជូន ប្រជាពលរដ្ឋ បានដឹងអំពីលេខទូរស័ព្ទសំរាប់ ហៅពេលមានគ្រោះអគ្គិភ័យកើតឡើង ។
៣- គ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណះ និងផ្នែកឯកេជនត្រូវរៀបចំឲ្យមានក្រុមបង្ការត និងពន្លត់អគ្គិភ័យកាតព្វកិច្ច ដោយមានបំពាក់ឧបករណ៏ សម្ភារៈមួយចំនួន សំរាប់បង្ការ និងពន្លត់អគ្គិភ័យដូចជា ៖ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធទឹក ដីខ្សាច់ ញញូរ ត្រសេះ ឧបករណ៏ផ្តល់សញ្ញា ផ្លាកបង្ហាញច្រកចេញ ផ្លូវសង្គ្រោះ រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ។ល។ ទៅតាមស្ថានភាពជាក់ស្តែង និងត្រូវសហការជាមួយ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីណែនាំ ហ្វឹកហ្វឺន អំពីវិធីពន្លត់អគ្គិភ័យបឋម ។
៤- ប្រជាពលរដ្ឋគ្រប់គ្រួសារ និងជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់ នូវស្មារតីប្រុងប្រយ័ត្នជាប់ ជានិច្ចក្នុងការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យដោយត្រូវយកចិត្តទុកដាក់ដូចខាងក្រោម ៖ - ត្រូវគោរព និងអនុវត្តន៏តាមបទដ្ឋានបច្ចេកទេស អំពីការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័នចំហេះ និងសាធាតុងាយឆេះ ឫងាយផ្ទុះឆេះគ្រប់ប្រភេទ ។ ត្រូវពិនិត្យមើលបណ្តាញតភ្ជាប់ ចរន្តអគ្គិសនីដែលកំពុងប្រើប្រាស់ក្នុងករណីឃើញថាមានការមិនត្រឹមត្រូវ តាមលក្ខណះបច្ចេកទេស ត្រូវផ្លាស់ប្តូរចេញភ្លាម ។ ត្រូវផ្តាច់ចរន្តអគ្គិសនី ពន្តត់ភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទាន ភ្លើងធូប ។ល។ នៅពេលឈប់ប្រើប្រាស់ ឫ មុនពេលចេញពីលំនៅដ្ឋាន ឫកន្លែងធ្វើការ ។ - ត្រូវជៀសវាងការដុតសំរាម ឫ វត្ថុផ្សេងៗនៅក្បែក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណះ លំនៅដ្ឋាន និងគោលដៅ មួយចំនួន ដែលស្តុកសាធតុងាយឆេះ ឫ ងាយផ្ទុះឆេះ ។ល។ ហើយអ្នកដុតសំរាម ឫ វត្ថុផ្សេងៗទាំងនោះ ត្រូវតាមដានមើលថែភ្លើងឲ្យបានហ្មត់ចត់ ចប់ចុង ចប់ដើមរហូតដល់រលត់ជាស្ថាពរ ។
៥- ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវធ្វើជាសេនាធិការជូនអភិបាលខេត្ត និងគណៈបញ្ជារការឯកភាពខេត្តកំពង់ស្ពឺ អំពីផែនការវិធានការ និងចាត់តាំង អនុវត្តន៏កិច្ចការសំខាន់ៗដូចជា ៖ - រៀចំខ្លឹមសាររូបភាព និងវិធីសាស្ត្រ សំរាប់បំរើដល់ការអប់រំណែនាំ ដោយផ្សារភ្ជាប់តាមលក្ខណះ ជាក់ស្តែង នៃភូមិសាស្ត្រនិមួយៗ និងសកម្មភាព ងនុវត្តន៏គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។ -រៀបចំចងក្រងក្រុមបង្ការនិងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមស្ម័គ្រចិត្តតាមភូមិសាស្ត្រ និងគោលដៅងាយរងគ្រោះ ចំពោះការចាត់តាំងបើក វគ្គណែនាំហ្វឹកហាត់ការងារបង្ការ និងពន្លត់អគ្គិភ័យ បឋម ប្រមទាំងត្រូវមានការដាស់តឿន ក្រើនរំលឹក និងសាកល្បងសមយុទ្ធឲ្យបានញឹកញាប់ ។
- សិក្សាគំរោងប្លង់គោល ភូមិសាស្ត្រដែលងាយរងគ្រោះ ដើម្បីមានផែនការត្រៀម បង្ការ និងពន្លត់អគ្គិភ័យដូចជាការកំណត់ច្រកចេញចូល ទីតាំងប្រភពទឹក ការបំពាក់ឧបករណ៏ មធ្យោបាយពន្លត់អគ្គិភ័យសាមញ្ញ ពាក់កណ្តាលស្វីយប្រវត្តិ ឫ ស្វ័យប្រវត្តិ សំដៅម្ចាស់ការពេលមានសភាពការកើតឡើង ។
- ចំពោះអង្គភាព នគរបាលបង្ការ និង ពន្លត់អគ្គីភ័យ នៅតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្ថានីយ៏រថយន្តពន្លត់អគ្គិភ័យ ត្រូវកាមកម្លាំងប្រចាំការ ២៤/២៤ ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករសម្ភារៈដើម្បីត្រៀមចេញអន្តរាគមន៏ ពន្លត់អគ្គិភ័យបានទាន់ពេលវេលា ។ ជាមួយនោះត្រូវផ្សព្វផ្សាយជាសាធារណៈ នូវលេខទូរស័ព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងហៅរកពេលមានគ្រោះអគ្គិភ័យ កើតឡើង ។
៦- គណៈបញ្ជាករឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យតាម រោងចក្រ សហគ្រាស សិប្បកម្ម គ្រឹស្ថានសាធារណៈ និងសំណង់ធំៗ ដើម្បិជំរុញឲ្យបំពាក់បានគ្រប់គ្រាន់នូវប្រព័ន្ធសុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ។
ប្រភពព័ត៌មាន:រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨)