logo
Header Logo
News Detail
thumbnail
លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតី ក្នងទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២០ ឆ្នាំ២០១៨
110
21-Mar-2018
Sub-nation news
Link

នាព្រឹកថ្ងៃអង្គារ ០៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុប ២៧០នាក់ ។ ក្នុងឆ្នាំ២០១៨នេះ ទិវាវប្បធម៌ជាតិ ៣មីនា រៀបចំឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងដើម្បីបំផុសស្មារតីយុវជនឲ្យបង្កើតការស្រឡាញ់ និងមានស្មារតីចូលរួមឲ្យកាន់តែសកម្មថែមទៀតក្នុងការផ្ទេរ និងទទួលនូវចំណេះដឹងជំនាញបច្ចេកទេសសិល្ប:វប្បធម៌ សំដៅរួមគ្នាលើកកម្ពស់ថែររក្សាការពារសម្បត្តិវប្បធម៌ជាតិដែលបុព្វបុរសខ្មែរ បានបន្សល់នូវមរតកដ៏មហាសាលដែលពុំអាចកាត់ថ្លៃបានដូចជាក្បួនតម្រាអក្សរសាស្ត្រ អក្សរសិល្ប៍ ភាសារជំនឿ សាសនាសិល្ប:ប្រពៃណីទំនៀមទម្លាប់លើទឹកដីរបស់យើងឲ្យបានស្ថិតស្ថេរគង់វង្ស ព្រមទាំងលើកកម្ពស់ការយល់ដឹងឲ្យកាន់តែច្បាស់ពីតម្លៃពិតនៃវប្បធម៌ជាតិ ។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែគាំទ្រ និងចាត់ទុកថាវប្បធម៌គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាល ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សារសង្គមឲ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើង ព្រមទាំងបានអំពាវនាវដល់គ្រប់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធនានានៅក្នុងខេត្ត រួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេនឲ្យមានការចូលរួមដោយស្មារតីស្រឡាញ់សិល្ប:វប្បធម៌ជាតិខ្លួន ដើម្បីធ្វើឲ្យសិល្ប:វប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ និងសូមឲ្យទិវានេះស្ថិតនៅជាអមត:ក្នុងដួងចិត្តប្រជាជនគ្រប់វ័យ និងគ្រប់រូប ប្រកបដោយស្មារតីស្នេហាជាតិរួមគ្នាថែរក្សាការពារ និងលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្ត៍ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior