ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ លោកជំទាវ បានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោយអមដំណើរពីលោកអភិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ដោយជួបអ្នកលក់ដូរ និងបងប្អូនប្រជានេសាទ ដែលបានផលពីការនេសាទ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨)