logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តសិលាមណី ហៅវត្តគ្រួស ស្ថិតក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ
124
12-Sep-2020
Sub-nation news
Link

     កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយនឹងលោកគង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងភរិយា និងមន្រ្តីរាជការនៃមន្ទីរផែនការខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១០ នៅវត្តសិលាមណី ហៅវត្តគ្រួស ស្ថិតក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

     ក្នុងឱកាសនោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្ដ្រីរាជការ បានប្រគេនគ្រឿងឧបភោគបរិភោគមួយចំនួន ចំពោះព្រះសង្ឈ និងជូនថវិកាមួយចំនួយដល់លោកតា លោកយាយ និងកម្លាំងការពារក្នុងមូលដ្ឋានផងដែរ។

     ឯកឧត្ដម អម សុភា អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និងចូលរួមប្រុងប្រយ័ត្ន និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជាប្រទេសកម្ពុជាមានការព្យាបាលជាសះស្បើយជម្ងឺកូវីដ១៩នេះបាន១០០%ក៏ដោយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវបង្កើនមុខរកចំណូលប្រចាំថ្ងៃជៀសវាងការធ្វើចំណាកស្រុក។

     ឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior