logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយនឹងមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
47
14-Sep-2020
Sub-nation news
Link

      នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត និងនិវត្តន៍ជន ជាអតីតមន្ត្រីរាជការសាលាខេត្ត សរុប ២៧១នាក់។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថានូវការកោតសរសើរដល់ថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុង ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទះ មនសិការខ្ពស់ក្នុងការបំពេញការងារជូនរដ្ឋបាលខេត្ត ហើយមន្ត្រីរាជការនៅរដ្ឋបាលខេត្ត ពិតជាមានសមត្ថភាព មានថាមពល ទោះបីមានការកែទម្រង់ មានការផ្លាស់ប្តូររបៀបរបបធ្វើការងារ ក៏មន្ត្រីរបស់រដ្ឋបាលខេត្ត បានបំពេញការងារឲ្យទទួលបានជោគជ័យ។ ជាក់ស្តែងក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានករណីជំងឺកូវដី១៩ ចំនួន១៦នាក់ ក្នុងខេត្តកំពង់ចាម ដោយសារសាមគ្គីភាពផ្ទៃក្នុង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមគ្នាជាមួយមន្ត្រីរាជការទាំងអស់ បានខិតខំប្រឹងប្រែងដោះស្រាយ សម្របសម្រួលប្រកបដោយជោគជ័យ និងទទួលបានការកោតសសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។ ជាមួយគ្នានេះមន្ត្រីរបស់យើង មានគំនិតក្នុងការបង្កើតកម្មវិធីថ្មីៗ សម្រាប់បម្រើឲ្យការបំពេញការងារនៅរដ្ឋបាលប្រកបដោយប្រសិទ្ធិភាព។

      ឯកឧត្តម សូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមបន្តនូវភាពខ្លាំង និងភាពជោគជ័យរបស់យើងទាំងអស់គ្នាក្នុងការងាររបស់រដ្ឋបាលខេត្ត និងត្រូវបន្តពង្រឹងនូវសមត្ថភាពរបស់មន្ត្រីរាជការម្នាក់ៗ តាមរយៈការចូលរួមវត្គបណ្តុះបណ្តាលបន្ត វគ្គបណ្តុះបណ្តាលវគ្គខ្លីៗ។ សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវ «ឲ្យបី» ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន គឺ៖ «ឲ្យ» មន្ត្រីរាជការក្រោមឱវាទចេះធ្វើការ «ឲ្យ» ឲ្យមន្ត្រីក្រោមឱវាទមានសិទ្ធិធ្វើការសម្រេចចិត្ត និង «ឲ្យ» មន្ត្រីក្រោម មានធនធាន និងមធ្យោបាយសម្រាប់អនុវត្តន៍ការងារ។

      ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសំដែងនូវការព្រួយបារម្ភ ដោយសារឆ្នាំនេះកម្ពស់ទឹកទន្លេមេគង្គមានកម្ពស់ទឹកទាបជាបណ្តាលឆ្នាំកន្លងទៅ ដែលអាចប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ខ្វះទឹកបង្កបង្កើនផល និងផលប៉ះពាល់លើដំណាំកសិកម្ម ក៏មានការខ្វះខាតនូវត្រីទឹកសាបសម្រាប់បរិភោគសម្រាប់ឆ្នាំក្រោយៗ។ ជាមួយគ្នានេះ ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តម សូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តន៍ជន ឲ្យបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងបងប្អូនប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងរលកទី២។

      គួរបញ្ចាក់ថា៖ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាមតែងតែរៀបចំពិធីជួបសំណះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ២ដងក្នុងមួយឆ្នាំគឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនៃពីធីជួបសំណះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភសម្ភា: និងថវិកាមួយចំនួនដល់មន្ត្រីរាជការសាលាខេត្ត និងនិវត្តន៍ជន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior