logo
Header Logo
News Detail
thumbnail
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩
120
24-Aug-2020
Sub-nation news
Link

      ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។

      ក្នុងគោលបំណងនៃការប្រើលិខិតអញ្ជើញនេះគឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ហើយ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទចាស់ឬលិខិតបញ្ជាក់អត្តសញ្ញាណបំរើឲ្យការចុះឈ្មោះបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ ត្រូវស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២០។

      លោកស្រី អ៊ាង សារិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ បានបញ្ជាក់ថា ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គ.ជ.ប បានសម្រេចពន្យារពេលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២០ មកអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វិញ តាមសេចក្តីសម្រេចលេខ0៤៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

      ក្នុងនោះដែរការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដែលត្រូវចាប់អនុវត្តពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក៏ត្រូវបានពន្យារពេលនៅតាមឃុំសង្កាត់ ទាំងអស់ទូទាំងប្រទេសមកអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះវិញផងដែរ ហើយសម្រាប់ខេត្តក្រចេះមានការិយាល័យបោះឆ្នោតក្នុងឆ្នាំ២០១៩ចំនួន ៥៧១ការិយាល័យ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មានចំនួន១៩៥,២០២ នាក់។

      ដោយឡែកយោងតាមលទ្ធផលនៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ដែលផ្ដល់ដោយអាជ្ញាធរឃុំសង្កាត់ទាំង៤៧ ត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នេះប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងមានចំនួន២៤៤.៣៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១២៥.០៧៤នាក់ បើធៀបនឹងឆ្នាំ២០១៩ មានការថយចុះចំនួន២.៩៦៦នាក់ ស្មើនឹង ១,២%។ប្រជាពលរដ្ឋគ្រប់អាយុដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតសរុបចំនួន១៣.៩៣០នាក់ ផែនការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ មានចំនួន ៧,៥៣៨ នាក់ ស្មើនឹង៥៤,១១% និងអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មានចំនួន១.៨១១នាក់ ។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំ និងជម្រុញបន្ថែមថា៖ តាមឃុំសង្កាត់ត្រូវធ្វើការចាក់មេក្រូផ្សព្វផ្សាយតាមភូមិ-ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធ្វើការត្រួតពិនិត្យបញ្ជីអ្នកចុះឈ្មោះចាស់ និងថ្មី ហើយសុំឲ្យអង្គការមិនមែនរដ្ឋាភិបាល និងគ្រប់គណបក្សនយោបាយ ចូលរួមទាំងអស់គ្នាដើម្បីសុក្រិត យុត្តិធម៌ និងតម្លាភាពដល់ភាគីទាំងអស់ និងដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវឆន្ទ:របស់ខ្លួន ក្នុងការជ្រើសរើសយកអ្នកដឹកនាំតាមរយ:បោះឆ្នោត ហើយសូមមន្រ្តីមានសមត្ថកិច្ច ត្រូវពង្រឹង និងមានវិធានការក្នុងការការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ បរិយាកាស ពេលចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោត។

      ម្យ៉ាងវិញទៀតឃុំសង្កាត់ ត្រូវពិនិត្យ និងស្រង់ស្ថិតិឲ្យច្បាស់នូវចំនួនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត អ្នកគ្រប់អាយុបោះឆ្នោត និងអ្នកមិនទាន់បានមកចុះឈ្មោះ ហើយបញ្ហប្រឈមមុខ គឺជំងឺកូវីដ-១៩ សូមបន្តប្រុងប្រយ័ត្ន និងអនុវត្តការការពារ ការពារនិងទប់ស្កាត់ការឆ្លងចូលទៅក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior