logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ធំ ប្តេជ្ញាទប់ស្កាត់មិនឲ្យរថយន្តតទ្រុងខុសបច្ចេកទេសបើកបរលើទឹកដីកំពង់ធំ ជាដាច់ខាត
62
13-Mar-2018
Sub-nation news
Link

រយៈពេល៣១ថ្ងៃ នៃការអនុវត្តន៍ចំណាត់ការក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការឃាត់រថយន្តធន់ធំ បានចំនួន ៥,៦២១គ្រឿង ក្នុងនោះ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ៨៣គ្រឿង ត្រូវបានចាប់កាត់ទ្រុងចេញនៅនឹងកន្លែង ក្នុងទឹកដីខេត្តកំពង់ធំ។ ចំនួនរថយន្តដែលកាត់ទ្រុងក្នុងរយៈពេល ៣១ថ្ងៃនេះ ស្មើនឹងការ អនុវត្តន៍រយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៧កន្លងទៅ។ ឯកឧត្តម សុខ លូ បានប្តេជ្ញាថា ក្រោយអនុវត្តន៍នូវចំណាត់ការក្តៅនេះទៅ ឯកឧត្តមនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេសនេះបើកបរលើទឹកដីខេត្តកំពង់ធំទៀតទេ។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធទំាងអស់ ជាពិសេសលោកអភិបាលក្រុង ស្រុក ត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ត្រូវចាត់ទុកថា កិច្ចការនេះជាការងារួមទំាងអស់គ្នា ក្នុងនោះឯកឧត្តមបានបញ្ជាឲ្យមន្ត្រីជំនាញដាក់កាមេរ៉ាបាញ់ល្បឿនរថយន្តតាមដងផ្លូវជាតិឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយទប់ការបើកបរលើសល្បឿនកំណត់ រួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ នឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹមគ្មានការដកថយនោះឡើយ និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាម គោលដៅបន្តទៀត ដើម្បីទប់ស្កាត់កុំឲ្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កើតមានឡើងសារជាថ្មី។ សូមបញ្ជាក់ថា បន្ទាប់ពីមើលឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជាដើមចមនាំឲ្យមានការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីពិធីបើកការដ្ឋានសាងសង់ស្ពានក្រូចឆ្មារ -ស្ទឹងត្រង់ បានប្រកាសដាក់ចេញវិធានការកណ្តាប់ដៃដែក ដោយដាក់កំហិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ មិនឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេសធ្វើចរាចរណ៍លើដងវិថីទៀតនោះឡើយ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior