ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ បានចូលរួមពិធីក្រុងពិលី ដើម្បីសុំសេចក្តីសុខ ក្នុងពិធីរៀបចំសង្ក្រាន្តព្រៃវែង នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨)